អូ​ឌី​ស៊ី​ចូលរួម​​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ផ្ទៀងផ្ទាត់​លទ្ធផល​លើ​ការ​ពិនិត្យ​ច្បាប់​ស្តី​ពី​ព្រៃឈើ​ និង​ច្បាប់​ស្តី​ពី​តំបន់​ការពារ​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែមករា​ ឆ្នាំ​ ២០១៨​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ត្រូវ​បាន​អ​ញ្ជើ​ញ​អោយ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ ការ​ផ្ទៀងផ្ទាត់​លទ្ធផល​លើ​ការ​ពិនិត្យ​ច្បាប់​ស្តី​ពី​ព្រៃឈើ​ និង​ច្បាប់​ស្តី​ពី​តំបន់​ការពារ​។​ សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​មានការ​ចូលរួម​ពី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាលជាតិ​ និង​អន្តរជាតិ​ដែល​ធ្វើការ​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ មន្ត្រី​មក​ពី​នាយកដ្ឋាន​បច្ចេកទេស​ នៃ​ក្រសួងបរិស្ថាន​ និង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ សរុប​ចំនួន​ ២៤​រូប​។

image_50415105

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការផ្ទៀងផ្ទាត់លទ្ធផលលើការពិនិត្យច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ

​នៅ​ក្នុង​កិច្ច​ពិភាក្សា​ និង​ពិគ្រោះ​យោបល់​នេះ​មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៣​ ដែល​របៀបវារៈ​ទី​១​ និយាយ​អំពី​លទ្ធផល​ និង​អនុសាសន៍​សម្រាប់​ច្បាប់​ព្រៃឈើ​ របៀបវារៈ​សំខាន់​ទី​២​និយាយ​អំពី​លទ្ធផល​និង​អនុសាសន៍​សម្រាប់​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ ដែល​មានការ​សម្របសម្រួល​ដោយ​ លោក ហេង ដា និង​របៀបវារៈ​សំខាន់​ទី​៣​ និយាយ​អំពី​ការ​សរុប​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ និង​ពិគ្រោះ​យោបល់​ដែល​មានការ​សម្របសម្រួល​ដោយ​ អ្នកស្រី​ ហ៊ូ​ កល្យាណ​។​ គោលបំណង​ចម្បង​នៃ​សិក្ខាសាលា​នេះ​ គឺ​ស្វែងរក​ការ​ចូលរួម​ជា​យោបល់​ពី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ មន្ត្រី​មក​ពី​នាយកដ្ឋាន​ បច្ចេកទេស​ នៃ​ក្រសួងបរិស្ថាន​ និង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​ដែល​បាន​មក​ពី​ការ​ពិនិត្យ​ទៅ​លើ​ច្បាប់​ព្រៃឈើ​ និង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ដើម្បី​ពង្រឹង​សិទ្ធិ​របស់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។