ក្រុមការងារ​អូ​ឌី​ស៊ីចូលរួម​កម្មវិធី​បា​ខែ​មកំពង់ចាម

ODC Team do a presentation on Open Development Cambodia to the participants

ក្រុមការងារ​អូ​ឌី​ស៊ី​កំពុង​ធ្វើ​បទ​បង្ហាញ​ពី​ការ​ប្រើប្រាស់​ ICT​ ក្នុង​កិច្ចការ​ស្រាវជ្រាវ​ និង​ការ​អប់រំ​ដល់​អ្នកចូលរួម

​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​ ២០១៤​ នៅ​ក្នុង​កម្មវិធី​បា​ខែ​ម​កំពង់ចាម​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ស្តី​ពី​ការ​ប្រើប្រាស់​ ICT​ ក្នុង​កិច្ចការ​ស្រាវជ្រាវ​ និង​ការ​អប់រំ​ និង​របៀប​ដែល​អាច​ស្វែងរក​ប្រធានបទ​ស្រាវជ្រាវ​បែប​បំផុសគំនិត​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​។​ កម្មវិធី​បា​ខែ​ម​ គឺជា​វេទិកា​មួយ​ដែល​អនុញ្ញាត​ឱ្យ​អោយ​អ្នក​​មាន​ការងារ​អាជីព​ វិនិយោគិន​ អ្នក​បង្កើត​គំនិត​ច្នៃប្រឌិត​ និង​សិស្សានុសិស្ស​នានា​ ភ្ជាប់​ទំនាក់ទំនង​ ពិភាក្សា​ និង​ចែករំលែក​ចំនេះដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​សាកលវិទ្យាល័យ​ជា​ស៊ី​ម​កំចាយមា​ ខេត្តកំពង់ចាម​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ នឹង​ចូលរួម​កម្មវិធី​បា​ខែ​ម​បន្ទាប់​ទៀត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ខែកញ្ញា​ នៅ​រាជធានី​ភ្នំពេញ​។​