របាយការណ៍​អង្កេត​ទិន្នន័យ​បើកចំហ

​ជា​ផ្នែក​មួយ​នៃ​គម្រោង​ ការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចែករំលែក​នៅ​របាយការណ៍​អង្កេត​ទិន្នន័យ​បើកចំហ​ ដែល​ធ្វើ​ឡើង​ដោយ​ អុ​ី​ន​ធើ​ញូ​វ​។​

​នៅ​ឆ្នាំ​២០១៩​ អ៊ី​ន​ធើ​ញូ​វ​បាន​ប្រ​គល់​តួនា​ទី​ដល់​​ លោក​ វ៉ា​មឿ​ន​ និមល​ និង​ កញ្ញា​ ជូ​លៀ​ ហ្គា​សៀ​ ពុ​ជ​ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ធនធាន​ដែល​មាន​ស្រាប់​ និង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​ប្រើប្រាស់​ទិន្នន័យ​។​ ពួក​គាត់​បាន​ពិនិត្យ​ឡើង​វិញ​នូវ​វេ​ប​សាយ​ចែករំលែក​ទិន្នន័យ​ជាង​ ១០០​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ពួក​គាត់​ក៏​បាន​ធ្វើ​បទ​សម្ភាសន៍​ជាង​ ១០០​ ជាមួយនឹង​អ្នក​ប្រើប្រាស់​ទិន្នន័យ​ពី​វិស័យ​ផ្សេងៗ​គ្នា​ជា​ច្រើន​ដូច​ជា​៖​ ការ​សិក្សា​ស្រាវជ្រាវ​​ សង្គម​ស៊ី​វិល​ និងព័ត៌មានវិទ្យា​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ មាន​តម្រូវការ​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​ ប៉ុន្តែ​អ្នក​ផលិត​ទិន្នន័យ​មួយ​ចំនួន​តូច​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ខ្លាំង​។​ កម្រិត​អក្ខរកម្ម​ទិន្នន័យ​ទាប​ (​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ និង​អ្នក​ផលិត​ដូច​គ្នា​)​ និង​កង្វះ​ការ​យល់​ដឹង​អំពី​អ្វី​ដែល​ត្រូវការ​ចាំបាច់​ (​តាម​លក្ខណៈ​ស្ថាប័ន​ និង​បច្ចេកទេស​)​ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ទិន្នន័យ​ក្នុងស្រុក​ដ៏​រឹង​មាំ​ និង​មានមុខ​ងារ​បាន​បណ្តាល​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​ “​ប្រព័ន្ធ​អេកូឡូស៊ី​ទិន្នន័យ​បើក​ទូលាយ​”​ ដែល​មាន​សុខភាព​ល្អ​។​ ការ​ស្ទង់​មតិ​នេះ​ក៏​បាន​កត់សំគាល់​ផង​ដែរ​ថា​ គម្រោង​ថ្មីៗ​មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​ការ​បើក​ទូលាយ​ទិន្នន័យ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ចាប់ផ្តើម​បណ្តើរៗ​ ដើម្បី​ពង្រឹង​ការ​រាយការណ៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​។​

​បន្ថែម​ពី​ការ​សម្ពោធ​របាយការណ៍​អង្កេត​ទិន្នន័យ​បើកចំហ​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​នៅ​ក្រោម​គម្រោង​ ISAC​ នា​​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ និង​មានការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​បន្ថែម​ទៀត​នៅ​​ក្នុង​ទិវា​ទិន្នន័យ​បើក​ទូលាយ​នា​ថ្ងៃ​ទី​០៦​ ខែមីនា​។​

​លោក​អ្នក​អាច​ទាញ​យក​៖​