រដ្ឋាភិបាល

ទូត​អាមេរិក ច្រាន​ចោល​ការ​ចោទ​ពី​រឿង​ជ្រៀត​ជ្រែក​ចូល​ផ្ទៃ​ក្នុង​កម្ពុជា

ឯកអគ្គរដ្ឋ​ទូត​ អាមេរិក ​ប្រចាំ​កម្ពុជា​លោក William Heidt កាល​ពី​ម្សិលមិញ​​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អាមេរិក​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ​ដោយ​បាន​ហៅ​ការ​ចោទ​នោះ​ថា ​គ្មាន​ហេតុ​ផល​និង​ធ្វើ​ឡើង​ដោយ​គ្មាន​ភ័ស្តុតាង​ដែល​អាច​ជឿ​ជាក់​បាន ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2x1527k

ចំណុចសំខាន់ៗសម្រាប់គម្រោងជលផល

អង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម របស់អង្គការ សហប្រជាតិ (UNIDO) រួមជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មកាលពីម្សិលមិញបានចេញផ្សាយកូនសៀវភៅមួយដែលមានចំណងជើងថា “ការលើកកម្ពស់ការអភិវឌ្ឍន៍ជលផលកំណើនតម្លៃ និងការប្រកួតប្រជែង” ។  ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5082630/milestones-fisheries-project/

ថៃភ្ជាប់បណ្តាញបង្កើនការធ្វើពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មបានសន្យាចូលរួមជាមួយស្ថានទូតថៃនៅក្នុងប្រទេសកម្ពុជាដើម្បីកសាងបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដែលអំណោយផលរវាងប្រទេសជិតខាងអាស៊ាន។  ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5082631/thai-links-set-boost-trade/

កម្ពុជាបាត់លុយ៣១លានដុល្លារពីការនាំខ្សាច់ស៊ីលីកាទៅតៃវ៉ាន់

អង្គការក្រៅរដ្ឋាភិបាលរកឃើញថារាជរដ្ឋាភិបាលកម្ពុជាបានបាត់ចំណូលជាទឹកប្រាក់ជាង៣១លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញខ្សាច់ស៊ីលីកាចេញទៅកាន់កោះតៃវ៉ាន់ដោយមានភាពមិនប្រក្រតីក្នុងការចុះបញ្ជី ឬបន្ទាបតួលេខ ហើយអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចុះចេញពីតំណែង ខណៈពេលដែលសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ។ ...

ផាក់ ស៊ាងលី
http://bit.ly/2joslDh

លោក​ សុខ ទូច ​ភ្ជាប់​ព្រឹត្តិការណ៍​ខ្លះ​ថា ​ជា​ផ្នែក​នៃ​បដិវត្តន៍​ពណ៌

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ការពារ​ចំណាត់​ការ​ទប់ស្កាត់​សកម្មភាព​​ដែល​រដ្ឋាភិបាល​ហៅថា​ជា​ «​បដិវត្តន៍​ពណ៌​» ​និង​បាន​ភ្ជាប់​សកម្មភាព​មួយ​ចំនួន​ដែល​កើតមាន​ឡើង​នៅ​កម្ពុជា​ថា​ជា​ផ្នែក​នៃ​ចលនា​នេះ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ការ​លើក​ឡើង​នេះ ...

បែន សុខហ៊ាន
http://bit.ly/2xxl8Xz

នាយករដ្ឋមន្រ្តីមើលឃើញកលល្បិចពីការបង្ហោះរូបរបស់ស្ថានទូត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ស្ថានទូតអាមេរិកកាលពីម្សិលមិញ ចំពោះការបង្ហោះរូបភាពដែលជាកលល្បិចសម្រាប់បំភាន់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈពេលដែលវាសំដៅទៅលើការរួមចំណែករបស់អាមេរិកក្នុងការជួយសង្គ្រោះប្រាសាទ និងការពារព្រៃឈើ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5082542/pm-sees-red-embassy-post/

អ្នកផលិតប្រហុកស្នើសុំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកំពុងត្រូវបានគេស្នើសុំសម្រាប់ប្រហុកត្រីសៀមរាប ក្រោយពីក្រសួងឧស្សាហកម្មបានអនុម័តឱ្យមានស្តង់ដារជាតិ។ ប្រហុកត្រីសៀមរាបដែលផលិតពីត្រីផ្អាប់ គឺជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បច្ចុប្បន្ននេះ មានតែម្រេចមួយគត់នៅខេត្តកំពត និងស្ករត្នោតខេត្តកំពង់ស្ពឺដែលមកដល់ពេលនេះបានទទួលការបញ្ជាក់។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082459/prahok-makers-seek-gi-status/

ក្រសួងចេញសេចក្តីព្រមានអំពីវីរុសដំឡូងមី

ក្រសួងកសិកម្មបានព្រមានកសិករ អ្នកជួញដូរ និងអ្នកនាំចូលដំឡូងមីអំពីវីរុសថ្មីវាយប្រហារដំឡូងមី ដោយប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការរួមគ្នាជាមួយនឹងឧស្សាហកម្មដើម្បីទប់ស្កាត់ការរាលដាល។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082521/ministry-issues-cassava-virus-warning/

ប្រជាជនជិត​ ៦០.០០០ នាក់ចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១សប្តាហ៍

ប្រជាជនជិត ៦០.០០០ នាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ ក្នុងអំឡុងពេលសប្ដាហ៍ដំបូងនៃការចុះឈ្មោះ។ លោក ហង្សពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយកាលពីម្សិលមិញថា ប្រជាជនចំនួន ៥៩.១៨៥ នាក់នៅទូទាំងប្រទេសបានចុះបញ្ជីចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា។ ការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា។  ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5082540/60000-register-vote-one-week/

ការកាត់បន្ថយពន្ធរបស់CLMVនៅមានកម្រិត

ប្លុកពាណិជ្ជកម្មប្រទេសទាំង១០ដែលបានបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានធ្វើឱ្យភាពវិជ្ជមានក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយពន្ធគយ និងថ្លៃសេវា ប៉ុន្តែមួយផ្នែកនៃតំបន់នេះនៅតែស្ថិតពីក្រោយបណ្តាប្រទេសផ្សេងទៀតក្នុងការអនុវត្តឱ្យបានពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញអាស៊ាន។ ...

Kali Kotoski
http://www.phnompenhpost.com/business/cambodia-lags-asean-peers-eliminating-tariffs

UN សម្តែងក្តីព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានច្រានចោលការលើកឡើងទាំងអស់នេះ។ ...

Leonie Kijewski
http://www.phnompenhpost.com/national/un-urges-government-protect-rights

ឡាវ​ម្នាក់ និង​ខ្មែរ ៣ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ជាង ៨ គីឡូ

មនុស្ស ៤ នាក់​ក្នុង​នោះ​មាន​ជន​ជាតិ​ឡាវ​ម្នាក់​ផង​ ត្រូវ​នគរបាល​​ក្រសួង​ មហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ចំនួន​ ៣ ​នៅ​ ភ្នំពេញ ​ចុះ​ឃាត់​ខ្លួន​និង​ដក​ហូត​ថ្នាំ​ញៀន​បាន​ជាង ៨ ​គីឡូ​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កាល​ពី​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម ​លោក មាស វីរិទ្ធ អ្នក​នាំ​ពាក្យ ...

ឃុត សុភចរិយា
http://bit.ly/2wRcpyB

បេក្ខជន​បាន​និទ្ទេស​ A ​ច្រើន​ ខណៈ​អ្នក​ប្រឡង​ជាប់​ជាង​ ៦៣%

បើ​ទោះ​ជា​ការ​ប្រកាស​​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​ ២០១៦-២០១៧ កាលពី​ម្សិលមិញ​បាន​ធ្វើ​ឡើង​ចំពោះ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ ខណៈ​ខេត្ត​នានា​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​នេះ​ក្ដី ប៉ុន្តែ​ក្រសួង​អប់រំ យុវជន​​ និង​កីឡា​បាន​រំលេច​នូវ​កម្រិត ...

សុទ្ធ គឹមសឿន
http://bit.ly/2ePsjPB

មហាអនុតំបន់មេគង្គគាំទ្រយុទ្ធសាស្រ្តសុវត្ថិភាពអាហារ

រដ្ឋមន្រ្តីកសិកម្មនៅមហាអនុតំបន់មេគង្គ (GMS) កាលពីថ្ងៃសុក្របានគាំទ្រយុទ្ធសាស្រ្ត និងផែនការសកម្មភាពរយៈពេលប្រាំឆ្នាំដើម្បីកសាងប្រព័ន្ធសុវត្ថិភាពស្បៀងនៅទូទាំងតំបន់។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082183/region-backs-safe-food-strategy/

ស្ថាបនិកឌឹខេមបូឌាដេលីផ្ញើលិខិត២ជូននាយករដ្ឋមន្រ្តី

​ស្ថាបនិក​ និង​ចាងហ្វាង​រង​នៃ​ការ​សែត​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ដែល​ឥឡូវនេះ​ត្រូវ​បាន​បិទ​ បាន​ផ្ញើ​លិខិត​ដោយឡែក​ពី​គ្នា​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ចុង​ស​ប្តា​ហ៍​ដោយ​ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​ដើម្បី​បើក​កាសែត ...

បែន សុខឃាន នៀម ឆេង និង Ananth Baliga
http://bit.ly/2wTWixW

គម្រោងថាមពលពន្លឺព្រះអាទិត្យ ៤០០ លានដុល្លារបានចាប់ផ្តើម

ក្រុមហ៊ុន គ្លូប៊ល ភ្យួរីហ្វាយ ផៅវ័រ (GPP) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាលើគម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានតម្លៃ ៤០០ លានដុល្លារបានចាប់ផ្តើមដំណើរការកាលពីថ្ងៃសុក្រ ជាមួយការវិនិយោគជាង ១០ លានដុល្លារនៅក្នុងខេត្តកំពង់ស្ពឺ។  ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5082184/400m-solar-project-launched/

មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះ​ជាតិ​រិះគន់​បម្រាម​ការ​ប្រជុំ

មន្ត្រី​បក្ស​ឃុំ ស្រុក​ និង​ខេត្ត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ថា​បាន​រារាំង​មិន​ឲ្យ​ពួកគេ​ប្រជុំ​ប្រចាំ​ខែ​ជាមួយ​សមាជិក​បក្ស​ ​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ​ប៉ុន្ដែ​អាជ្ញាធរ​ថា​ការ​ហាម​សំដៅ​តែ​អ្នក​និយាយ ...

សុទ្ធ គឹមសឿន
http://bit.ly/2wJQOWr

លោក​ ហ៊ុន សែន ​ប្រកាស​បន្ត​ធ្វើ​នាយក​រដ្ឋមន្ត្រី​រយៈពេល​ ១០ ​ឆ្នាំ​ទៀត​បន្ទាប់ពី​កាន់​តំណែង​នេះ​ជិត​ ៣៣ ​ឆ្នាំ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នឹង​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ១០ ​ឆ្នាំ​ទៀត ហើយ​បាន​ឲ្យ​គេ​សួរ​លោក កឹម សុខា ដែល​ទើប​តែ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​របួស បាត់​ខ្លួន និង​ខូចខាត​ទ្រព្យសម្បត្តិ​កាលពី​ក្រោយ​ការ ...

ផាក់ ស៊ាងលី
http://bit.ly/2gOCs3b

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្តឹង​ម្ចាស់-អ្នក​គ្រប់គ្រង​កាសែត​ ឌឹ ខេមបូឌា ដេលី

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ពាក្យ​ប្តឹង​ម្ចាស់ និង​អ្នក​គ្រប់គ្រង​កាសែត​ ឌឹខេមបូឌា ដេលី ទៅ​តុលាការ​ក្នុង​ ២ ​បទល្មើស ខណៈ​ម្នាក់​ក្នុង​ចំណោម​ពួកគាត់​ត្រូវ​បាន​ប្តឹង​បន្ថែម​ដោយ​បទ​បរិហារកេរ្តិ៍​។ ...

នៀម ឆេង
http://bit.ly/2xPZnz2

មន្ត្រី​ថា ​គ្មាន​ប្រភេទ​ពូជ GMO នៅ​កម្ពុជា

ខណៈ​ប្រភេទ​គ្រាប់​ពូជ​ដំណាំ​កសិកម្ម Genetically Modified ឬ (GMO) ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​បណ្ដា​ប្រទេស​ជិត​ខាង អ្នក​ជំនាញ​កម្ពុជា​ក្នុង​ឧស្សាហកម្ម​នេះ​បារម្ភ​ពី​ការ​លំហូរ​ចូល​គ្រាប់​ពូជ​ប្រភេទ​នេះ​មក​កម្ពុជា​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​វិស័យ​នេះ​។ ...

ចេង សុខហ័ង
http://bit.ly/2xPJPva

មាន​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់ ក្រោយ​បិទ​កាសែត ដេលី

បើ​​ទោះ​បី​​ជា​កាសែត​ ឌឹ ​ខេម​បូឌា ​ដេលី ​បាន​ចុះ​ផ្សាយ​កាសែត​ចុង​ក្រោយ​របស់ខ្លួន​​កាល​ពី​ថ្ងៃ​ចន្ទ​ក៏​ដោយ ក៏​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​បន្ត​​ហូរ​ចូល​ ​ហើយ​ក្នុង​នោះ​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​កម្ពុជា ​ ...

Ananth Baliga
http://bit.ly/2wFmVIA

អ្នក​ភូមិ​សង្ស័យ​ថា​ក្រុមហ៊ុន​ជួល​មនុស្ស​ឲ្យ​តវ៉ា​ប្រឆាំង​អង្គការ

បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​អង្គការ​សមធម៌​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​មាន​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​ដែល​រស់នៅ​សហគមន៍ ដែល​រង​ផលប៉ះពាល់​មកពី​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ដោយ​ពួកគាត់​សង្ស័យ​ថា ការ​តវ៉ា​នោះ​អាច​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ដែល​សហគមន៍​កំពុង​មាន ...

គង់ មេត្ដា
http://bit.ly/2x95NfC

សភា​នឹង​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​លោក​ កឹម សុខា

រដ្ឋសភា​នឹង​ប្រជុំ​សម្រេច​លើ​ករណី​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​តុលាការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ពី​បទ ​«​ក្បត់ជាតិ​» ខណៈ​ដែល​មាន​ការ​ផ្សព្វផ្សាយ​ថា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ...

នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09

កម្ពុជា-ឡាវ​ឯកភាព​បង្កើត​គណៈកម្មការ​វាស់វែង​ព្រំដែន​មាន​ទំនាស់

កម្ពុជា-ឡាវ​កាលពី​ម្សិលមិញ​បាន​ឯកភាព​គ្នា​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ចុះ​ពិនិត្យ​ និង​វាស់ដី​នៅ​តំបន់​ជម្លោះ​ក្នុង​ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​ស្នើ​ឲ្យ​បារាំង​ផ្ទៀងផ្ទាត់​ផែនទី​ និង​សុំ​ឲ្យ​អ្នក​ជំនាញ​ផែនទី​ និង​ព្រំដែន​បារាំង​មក​ជួយ​អន្តរាគមន៍​ផង ...

សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cPECt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!