ដីធ្លី
សម្រាប់ជនជាតិដើមភាគតិចនៅទីជនបទ ដីនៅតែស្រពេចស្រពិល
កាលពី១៨ឆ្នាំមុន តាំងតែពីមុនមានផ្លូវកាត់ភ្នំកសាងឡើង នៅក្នុងខេត្តរតនៈគិរីទៅទៀត ជនជាតិគ្រឹងប្រមាណជា ៣០០គ្រួសារ ដែលកំពុងរស់នៅលើភ្នំ ផ្នែកខាងលើអូរមួយក្នុងស្រុកអូរជំុ បាន បញ្ជូនញត្តិស្នើសុំទៅក្រសួងដែនដី ...
Aisha Down
https://www.cambodiadaily.com/topstory/rural-minorities-land-remains-limbo-120583/
លោក ជា សុផារ៉ា៖ លោកស្រី ស៊ុយ សាផាន ជាអ្នកធ្វើឲ្យពលរដ្ឋបាត់ជំនឿលើរដ្ឋាភិបាល
)រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់គ្រោងនឹងសើរើដោះស្រាយករណីវិវាទដីធ្លីជាង១០០រឿង ដែលលោកស្រី ស៊ុយ សាផាន ម្ចាស់ក្រុមហ៊ុនផានអុីម៉ិច កំពុងមានវិវាទជាមួយប្រជាពលរដ្ឋ ដោយថា ម្ចាស់ក្រុមហ៊ុនរូបនេះ មិនបានគោរពទៅតាមការសន្យាជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅតំបន់បុរីកីឡា និងទីតាំងមួយចំនួនទៀត ធ្វើ ...
ប៉ិច សុធារី
http://bit.ly/2fg7Sg2
ឃុំខ្លួនប្រធានមន្ទីររ៉ែ និងកូនចៅពីរឿងលួចលក់ដីរបស់រដ្ឋ
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហាររួមនឹងកូនចៅម្នាក់ជាប្រធានការិយាល័យគណនេយ្យកាលពីម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងករណីលួចលក់ដីមន្ទីរតម្លៃប្រមាណជា ៧ ម៉ឺនដុល្លារបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅ ...
ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2fnf4ns
ពលរដ្ឋមានបញ្ហាដីធ្លីនៅបឹងកក់ដាក់ញត្តិសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយ
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅតំបន់បឹងកក់ប្រមាណ៥០នាក់កាលពីថ្ងៃម្សិលមិញបានដាក់ញត្តិសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួយអន្តរាគមន៍ទៅអាជ្ញាធររាជធានីភ្នំពេញឲ្យបញ្ឈប់ការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ដោះស្រាយបញ្ចប់ករណីជម្លោះដីធ្លីនៅតំបន់បឹងកក់ និងសុំឲ្យតុលាការបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ...
ប៉ិច សុធារី
http://bit.ly/2fJMr8e
OCIC ជីកដីដាំបង្គោលរបងលើដីជម្លោះជាថ្មី ទោះពលរដ្ឋជំទាស់
កម្មកររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ OCIC កាលពីម្សិលមិញបានជីកដីដាំបង្គោលរបងលើដីភូមិសាជាថ្មីទៀតដែលជនរងគ្រោះចាត់ទុកថាជាការបំពានមកលើសិទ្ធិកាន់ទ្រព្យសម្បត្តិរបស់ពួកគាត់ខណៈជម្លោះកំពុងតែបន្តដោយមិនទាន់មានការ ...
ទូច សុខា
http://bit.ly/2eT2Vd5
លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យឈប់ជួលដីឱ្យកសិករវៀតណាមនៅតាមព្រំប្រទល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរខេត្តកណ្តាល ឱ្យបញ្ឈប់ប្រជាពលរដ្ឋពីការជួលដីឱ្យកសិករវៀតណាម ដែលការស្នើរសុំនេះដូចទៅនឹងអ្វីដែលធ្លាប់បានលើកឡើងកាលពីខែសីហា។ ...
តាំង វីដា
http://www.khmertimeskh.com/news/31542/pm--stop-renting-out-border-land/
ពលរដ្ឋបដិសេធចំពោះការដាក់កំហិត ទទួលយកប័ណ្ណដីពីសាលារាជធានី
ពលរដ្ឋប្រហែល ៤០ នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC នៅទីក្រុងរណបជ្រោយចង្វារពីម្សិលមិញច្រានចោលឱសានវាទសាលារាជធានីភ្នំពេញដែលដាក់កំហិត ២ ខែសម្រាប់ការទទួលយកប័ណ្ណគោលនយោបាយ ១០ ភាគរយនៃដីពួកគាត់ និងទាមទារឲ្យមានដំណោះស្រាយសមរម្យចំពោះអ្វី ...
ទូច សុខា
http://bit.ly/2f2Pju6
ចរន្តពុះដីឡូត៍លក់ បានរីកសាយភាយដល់បណ្តាខេត្តនានា
ខណៈពេលតម្លៃដីធ្លី និងចលនាទិញលក់ដីធ្លីធំៗហាក់ស្ថិតក្នុងសភាពទ្រឹង ចលនាពុះដីឡូត៍លក់បាននិងកំពុងកើតមានយ៉ាងសកម្ម ហើយបានរីកសាយភាយពីរាជធានីភ្នំពេញ រហូតទៅដល់បណ្តាខេត្តនានា។ ...
ស៊ីវ ម៉េង
http://bit.ly/2eLAM5e
ករណីរបួស និងស្លាប់ដោយសារមីនបានធ្លាក់ចុះ
ករណីរបួស និងស្លាប់ដោយសារមីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម (ERW) បានធ្លាក់ចុះក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០១៦នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/31323/casualties-from-explosives-decline/
កម្ពុជា-វៀតណាម ចុះអនុស្សរណៈយោគយល់គ្នា ដោះដូរដីមួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែន
កម្ពុជានិងវៀតណាមបានចុះអនុស្សរណៈយោគយល់គ្នា(MOU)ដោះដូរដីតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរបន្ទាប់ពីគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាមជួបប្រជុំគ្នានៅទីក្រុងហូជីមិញកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា។ ក្រសួងការបរទេស ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2eM1iKO
នាយករដ្ឋមន្ត្រីជម្រុញការដោះស្រាយបញ្ហាជម្លោះដីធ្លី
លោកនាយករដ្ឋមន្តី ហ៊ុន សែន កាលពីម្សិលមិញបានជម្រុញក្រុមមន្ត្រី ក្រសួងដែលពាក់ព័ន្ធ និងស្ថាប័ននានាឱ្យយកចិត្តទុកចិត្តដាក់ និងដោះស្រាយបញ្ហាជម្លោះដីធ្លីដល់ប្រជាជនឱ្យបានរួសរាស់។ ...
ប៊ិច សុធារី
http://www.khmertimeskh.com/news/31155/pm-pushes-for-land-dispute-resolution/
ក្រុមហ៊ុនមកពីខេត្តស៊ាងដុង ពង្រឹងប្រតិបត្តិការអភិវឌ្ឍកសិកម្មនៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនធានរួយ (ខេមបូឌា) អេហ្គ្រីខលឆឺរ៉ល ខូបអបផឺរេសិន អេសអុីហ្សិត ដែលជាក្រុមហ៊ុនមកពីខេត្តស៊ាងដុង (Shangdong) ភាគខាងកើតប្រទេសចិន កាលពីម្សិលមិញបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅ ...
សុខ ចាន់
http://bit.ly/2ekcArY
ក្រុមហ៊ុនថៃ ធំមួយគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្មអមតៈដែលជាក្រុមហ៊ុនអចលទ្រព្យឧស្សាហកម្មធំមួយនៅប្រទេសថៃគ្រោងមកវិនិយោគនៅកម្ពុជាតាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយសារមើលឃើញប្រទេសកម្ពុជា មានទីតាំងអំណោយផលភូមិសាស្ត្រនៅតំបន់អាស៊ាន។ ការប្រកាសគម្រោងសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនសាជីវកម្ម អមតៈ ធ្វើឡើង ...
ជា វណ្ណៈ
http://bit.ly/2elAsgo
ជំនួយអាមេរិក ១.៩ លានដុល្លារដល់ CMAC
កាលពីថ្ងៃសុក្រ លោក ហេង រតនា អគ្គនាយកទូទៅនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញពីការថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការសន្យាផ្តល់ជំនួយ ១.៩ លានដុល្លារអាមេរិកដល់មជ្ឈមណ្ឌល ខណៈដែលការលើកឡើងថាកម្ពុជាណោមិនទាន់ ...
Andrew Nachemson និង នៀម ឆេង
http://www.phnompenhpost.com/national/amid-19m-gift-cmac-boss-tempers-us-aid-comments
ជប៉ុនឲ្យលុយបោសសម្អាតគ្រាប់មីន និង UXO ក្នុងខេត្តបាត់ដំបង
ប្រទេសជប៉ុនបានប្រកាសជាផ្លូវការកាលពីម្សិលមិញផ្ដល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាសម្រាប់អនុវត្តគម្រោងចំនួនពីរដែលមានទឹកប្រាក់សរុប ៣ ២០៦ លានយ៉េន (ប្រមាណជា ៣១,៩៣ លានដុល្លារសហរដ្ឋអាមេរិក)។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្តីការ ...
វង្ស សុខេង
http://bit.ly/2cJOQNj
ពលរដ្ឋបិទផ្លូវជាតិលេខ៤ប្រឆាំងនឹងការរុះរើផ្ទះ
ប្រជាពលរដ្ឋប្រមាណ៥០នាក់ កាលពីថ្ងៃម្សិលមិញបាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤ ប្រមាណ ១ម៉ោង ត្រង់ចំណុចផ្លូវចូលរោងចក្រយូស៊ីន សង្កាត់លេខ១ ក្រុងព្រះសីហនុ ខណៈដែលកម្លាំងអាជ្ញាធរចម្រុះជាច្រើននាក់ បានចុះទៅរុះរើលំនៅឋាន ...
ប៉ិច សុធារី
http://bit.ly/2d4viV3
ខ្មែរ-អ៊ិស្លាមនៅក្រចេះសុំឲ្យក្រសួងពន្លឿនដំណោះស្រាយជម្លោះដីធ្លី
ពលរដ្ឋខ្មែរ-អ៊ិស្លាមជាង ២០ នាក់តំណាងឲ្យ ១៣៦ គ្រួសារនៅស្រុកស្នួលខេត្តក្រចេះដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនវិនិយោគចំនួន ២ អស់ពេលជាង ៧ ឆ្នាំហើយនោះបានឡើងមករកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដីម្តងទៀតកាលពីម្សិលមិញដើម្បីជំរុញទៅអាជ្ញាធរខេត្តពន្លឿនការដោះស្រាយជូនពួកគេខណៈមន្ត្រីខេត្តពុំបានយកចិត្តទុកដាក់តាមការអន្តរាគមន៍របស់ក្រសួងនេះ។ ...
ឡាយ សាមាន
http://bit.ly/2daOD3Y
ជប៉ុនផ្តល់លុយសម្រាប់ការបោសសម្អាតមីន
កាលពីម្សិលមិញ ប្រទេសជប៉ុនបានយល់ព្រមផ្ដល់ទឹកប្រាក់ ៨៣០,០០០ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីជួយដល់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ក្នុងប្រតិបត្តិការបោសសម្អាតមីននៅភាគខាងជើងឈាងខាងលិចនៃខេត្តបាត់ដំបង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម គូ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30052/japan-gives-money-for-demining/
សាលាក្រុងឲ្យពលរដ្ឋមានជម្លោះជាមួយ OCIC ទៅទទួលយកប័ណ្ណដី
សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2cJ5I5F
ចិន សន្យាបង្កើនការវិនិយោគនៅប្រទេសកម្ពុជា
ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXPO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។ លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXPO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។ ...
Kali Kotoski
http://bit.ly/2cK4XLJ
ជម្លោះដីធ្លីជិត១០ឆ្នាំជាមួយក្រុមហ៊ុនសុរាគារខ្មែរគ្មានដំណោះស្រាយ
ប្រជាពលរដ្ឋចំនួន ៦៥នាក់ តំណាងឲ្យ ៧១គ្រួសារនៅឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃម្សិលមិញ ស្នើឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនសុរាគារខ្មែរ ដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ និងស្នើសុំប័ណ្ណកម្មសិទ្ធិ។ តំណាងប្រជាពលរដ្ឋ លោក គុយ ចាន់ថន បានឲ្យដឹងថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយលោកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ លើដីទំហំ ១៥៥ហិកតារ បានកើតឡើងតាំងពីឆ្នាំ២០០៦ មក ក្នុងនោះប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ តែពុំមានលទ្ធផលនៅឡើយ បើទោះជាមានការបោះបង្គោលកំណត់លើព្រំដីរៀងៗខ្លួនក៏ដោយ។ ...
ប៉ិច សុធារី
http://bit.ly/2cF6eow
សហគមន៍ស្នើដោះស្រាយវិវាទដីធ្លីដោយតម្លាភាព
ក្នុងការប្រារព្ធទិវាសហគមន៍ក្រីក្រក្នុងទីក្រុងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងដីធ្លីនិងប្រជាសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានស្នើជាថ្មីឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទដីធ្លីដោយសន្តិវិធីតម្លាភាពនិងឈរលើគោលការណ៍ច្បាប់ ចៀសវាងការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ទៅលើប្រជាពលរដ្ឋ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាស្ដីពីសេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រតំណាងសហគមន៍ជាង៤០ និងអង្គការសង្គមស៊ីវិលសរុបប្រមាណ ២០០នាក់ កាលពីថ្ងៃម្សិលមិញ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង។ ...
ប៉ិច សុធារី
http://bit.ly/2ck1lwD
តុលាការសម្រេចក្ដីប្រគល់ដី ៣០៥ ហិកតាឲ្យពលរដ្ឋ
ពលរដ្ឋ ៨២ គ្រួសាររស់នៅឃុំស្ពានត្នោត ស្រុកជីក្រែងត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចប្រគល់ដី ៣០៥ ហិកតាបន្ទាប់ពីពួកគេមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាង ៥ ឆ្នាំមកហើយ។ កាលពីម្សិលមិញនៅសាលាឃុំស្ពានមានការប្រកាសមួយពីមេធាវីខាងពលរដ្ឋថាសាលាដំបូងខេត្តសៀមរាបបានសម្រេចលុបចោលដីការក្សាការពារដីស្រែប្រាំងនៅតំបន់ទន្លេសាបចំនួន ៣០៥ ហិកតានៅឃុំស្ពានត្នោត ស្រុកជីក្រែងប្រគល់ជូនពលរដ្ឋ ៨២ គ្រួសារនៅភាគខាងកើតពីទីរួមខេត្តសៀមរាបអាចចូលទៅធ្វើស្រែចិញ្ចឹមជីវិតវិញក្រោយពីពួកគាត់បានខកខានជាច្រើនឆ្នាំក្នុងការធ្វើស្រែនៅរដូវប្រាំង។ ...
សែន ដាវីត
http://bit.ly/2c3FUVG
ប្រជាសហគមន៍ព្រែកតាគង់១ ស្នើកាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប
តំណាងប្រជាពលរដ្ឋប្រមាណ២០០នាក់រួមនឹងកុមារតូចៗ តំណាងឲ្យ ៥៤០គ្រួសារនៅសហគមន៍ព្រែកតាគង់១ និងខ្វា ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្តុំជាលើកទី៤ នៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឲ្យមានការកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ក្នុងការប្រមូលផ្តុំនោះ ក្រុមប្រជាពលរដ្ឋ និងកុមារតូចៗ បាននាំច្រៀងចម្រៀងជាច្រើនបទពាក់ព័ន្ធនឹងការសុំប័ណ្ណកម្មសិទ្ធិ ព្រមទាំងក្នុងដៃមានកាន់បដា និងក្រមាដែលមានបិទនូវសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់រស់នៅទីនោះមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ...
ប៉ិច សុធារី
http://bit.ly/2c9P4ff