ព័ត៌មាន​

ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជានៅតែទាប

របាយការណ៍ថ្មីមួយដែលចេញដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅតែបន្តផ្តល់ពិន្ទុកម្រិតទាបដល់កម្ពុជាទៅលើការអប់រំ និងការបណ្តុះបណ្តាលពលរដ្ឋរបស់ខ្លួន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយសមត្ថភាពប្រកួតប្រជែង និងការប្រើប្រាស់ជំនាញប្រកបដោយផលិតភាព ដោយផ្តល់ចំណាត់ថ្នាក់អន់បំផុតនៅអាស៊ាន។ ...

Kali Kotoski
http://bit.ly/2y06QuD

អាមេរិកផ្អាកចេញទិដ្ឋាការឱ្យមន្ត្រីក្រសួងការបរទេសកម្ពុជាចាប់ពីថ្នាក់អគ្គនាយកឡើង និងក្រុមគ្រួសារ

ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីម្សិលមិញបានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 និង B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ...

នៀម ឆេង និង Erin Handley
http://bit.ly/2x2hXnU

តើបណ្តាបស្ចឹមប្រទេសគួរតែដាក់ទណ្ឌកម្មលើកម្ពុជាទេ?

នយោបាយកម្ពុជាបានឈានដល់ចំណុចក្តៅថ្មីមួយជាមួយការចាប់ខ្លួនអ្នកដឹកនាំគណបក្សប្រឆាំងកាលពីសប្តាហ៍មុន។ លោក កឹម សុខា ត្រូវបានដាក់ខ្នោះនាពេលពាក់កណ្តាលយប់នៅក្នុងផ្ទះរបស់លោក និងត្រូវបានចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយរដ្ឋាភិបាល។ ...

ឈឿន គង្គា
http://www.atimes.com/western-countries-impose-sanctions-cambodia/

បក្ស​ប្រឆាំង​ នឹង​នៅ​តែ​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ

លោក សុន ឆ័យ អភិបាល​ក្រុម​សមាជិក​សភា គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​សញ្ញា​ច្បាស់​លាស់​មួយ​កាលពីម្សិល​មិញ​ថា គណបក្ស​ប្រឆាំង នឹង​នៅ​តែ​បន្ត​ដើរ​ទៅមុខ បើ​ទោះបី​ជា​មាន​ចលាចល​ខាង​នយោបាយ​ នាពេល​បច្ចុប្បន្ន​ក្តី​ ហើយ​គណបក្ស​នេះ​ នឹង​នៅតែ​ចូលរួម​ការរ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ ២០១៨ ខាង​មុខ។ ...

នៀម ឆេង, Ananth Baliga និង បែន សុខហ៊ាន
http://bit.ly/2wpqv62

លោក​ សម រង្ស៊ី ​ប្រកាស​បើក​សមាគម​ ពេល​អត់​សិទ្ធិ​ធ្វើ​នយោបាយ

បន្ទាប់ពី​ច្បាប់​ស្ដីពី​គណបក្ស​បាន​បិទ​ច្រក​មិន​ឲ្យ​​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​​នោះ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ដែល​កំពុង​មាន​ទោស​ជាច្រើន​ជាប់​ខ្លួន​​បាន​ប្រកាស​បង្កើត​សមាគម​ថ្មី​មួយ​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​មន្ត្រី​ក្រសួង​មហាផ្ទៃ ...

Andrew Nachemson
http://bit.ly/2y58HPN

ក្រសួង​លែង​ផ្តល់​អាជ្ញាប័ណ្ណ​លើ​អាជីវកម្ម​ស៊ីម៉ងត៍

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​រោងចក្រ​ស៊ីម៉ងត៍​នៅ​កម្ពុជា​ត្រូវ​បាន​បិទ​ដោយសារ​ធនធាន​ធម្មជាតិ​មិន​គ្រប់គ្រាន់​។ នេះ​បើ​តាម​មន្ដ្រី​មកពី​ក្រសួង​នេះ​។ ...

ចេង សុខហ័ង
http://bit.ly/2vUkYF6

ទូត​អាមេរិក ច្រាន​ចោល​ការ​ចោទ​ពី​រឿង​ជ្រៀត​ជ្រែក​ចូល​ផ្ទៃ​ក្នុង​កម្ពុជា

ឯកអគ្គរដ្ឋ​ទូត​ អាមេរិក ​ប្រចាំ​កម្ពុជា​លោក William Heidt កាល​ពី​ម្សិលមិញ​​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អាមេរិក​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ​ដោយ​បាន​ហៅ​ការ​ចោទ​នោះ​ថា ​គ្មាន​ហេតុ​ផល​និង​ធ្វើ​ឡើង​ដោយ​គ្មាន​ភ័ស្តុតាង​ដែល​អាច​ជឿ​ជាក់​បាន ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2x1527k

ចំណុចសំខាន់ៗសម្រាប់គម្រោងជលផល

អង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម របស់អង្គការ សហប្រជាតិ (UNIDO) រួមជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មកាលពីម្សិលមិញបានចេញផ្សាយកូនសៀវភៅមួយដែលមានចំណងជើងថា “ការលើកកម្ពស់ការអភិវឌ្ឍន៍ជលផលកំណើនតម្លៃ និងការប្រកួតប្រជែង” ។  ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5082630/milestones-fisheries-project/

ថៃភ្ជាប់បណ្តាញបង្កើនការធ្វើពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មបានសន្យាចូលរួមជាមួយស្ថានទូតថៃនៅក្នុងប្រទេសកម្ពុជាដើម្បីកសាងបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដែលអំណោយផលរវាងប្រទេសជិតខាងអាស៊ាន។  ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5082631/thai-links-set-boost-trade/

ស្ពានថ្មីឆ្លងកាត់ទន្លេសាប

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជាលីមិត​ធីត (OCIC) នឹងចំណាយ ៣៥ លានដុល្លារដើម្បីសាងសង់ស្ពានបេតុងមួយឆ្លងកាត់ទន្លេសាបពីស្ថានីយ៍ប្រេងសាំងសូគីម៉ិចក្នុងខណ្ឌឫស្សីកែវទៅសង្កាត់ព្រែកតាសៀកក្នុងសង្កាត់ជ្រោយចង្វារ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5082569/new-bridge-span-tonle-sap/

ការជំរុញអាមេរិកឱ្យដាក់បញ្ចូលស្បែកជើងផលិតនៅកម្ពុជាទៅក្នុងGSPទំនងជាពិបាក

ទោះបីកម្ពុជាប្រឹងប្រែងជំរុញអាមេរិកឱ្យដាក់បញ្ចូលទំនិញស្បែកជើងរបស់ខ្លួនទៅក្នុងគម្រោងប្រព័ន្ធអនុគ្រោះពន្ធ (GSP) ក៏វាទំនងជាមិនអាចកើតឡើងនោះទេ ដែលដៃគូពាណិជ្ជកម្មឈានមុខគេតែមួយគត់របស់កម្ពុជាមួយនេះនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ខណៈច្បាប់ថ្មីដែលបានដាក់ចេញដោយសភាអាមេរិកនៅមិនទាន់ត្រូវបានលើកមកពិភាក្សានៅឡើយទេ ហើយវាមិនត្រូវបានអនុម័តនៅឆ្នាំនេះ។ ...

Kali Kotoski
http://bit.ly/2wpncfh

កម្ពុជាបាត់លុយ៣១លានដុល្លារពីការនាំខ្សាច់ស៊ីលីកាទៅតៃវ៉ាន់

អង្គការក្រៅរដ្ឋាភិបាលរកឃើញថារាជរដ្ឋាភិបាលកម្ពុជាបានបាត់ចំណូលជាទឹកប្រាក់ជាង៣១លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញខ្សាច់ស៊ីលីកាចេញទៅកាន់កោះតៃវ៉ាន់ដោយមានភាពមិនប្រក្រតីក្នុងការចុះបញ្ជី ឬបន្ទាបតួលេខ ហើយអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចុះចេញពីតំណែង ខណៈពេលដែលសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ។ ...

ផាក់ ស៊ាងលី
http://bit.ly/2joslDh

លោក​ សុខ ទូច ​ភ្ជាប់​ព្រឹត្តិការណ៍​ខ្លះ​ថា ​ជា​ផ្នែក​នៃ​បដិវត្តន៍​ពណ៌

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ការពារ​ចំណាត់​ការ​ទប់ស្កាត់​សកម្មភាព​​ដែល​រដ្ឋាភិបាល​ហៅថា​ជា​ «​បដិវត្តន៍​ពណ៌​» ​និង​បាន​ភ្ជាប់​សកម្មភាព​មួយ​ចំនួន​ដែល​កើតមាន​ឡើង​នៅ​កម្ពុជា​ថា​ជា​ផ្នែក​នៃ​ចលនា​នេះ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ការ​លើក​ឡើង​នេះ ...

បែន សុខហ៊ាន
http://bit.ly/2xxl8Xz

កាមេរ៉ា​បង្កប់​របស់ WWF ថត​បាន​សត្វ​ក្តាន់ ដែល​ធ្លាប់​គេ​គិត​បាន​ផុត​ពូជ​នៅ​កម្ពុជា

អង្គការ​មូលនិធិ​សត្វ​ព្រៃពិភព​លោក (WWF) ​បាន​ឲ្យដឹងថា សត្វក្តាន់ ដែលជាសត្វ​ជិត​ផុត​ពូជ ​ចំនួន​បួន​ក្បាល ដែល​គេ​ធ្លាប់​គិត​ថា​បាន​ផុត​ពូជ ទៅ​ហើយ​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​កាមេរ៉ា​បង្កប់​ថត​បាន​នៅ​ខេត្ត​ ក្រចេះ ជា​លើក​ដំបូង​បំផុត​ក្នុង​ទសវត្សន៍​ចុងក្រោយ​នេះ។ ...

Andrew Nachemson
http://bit.ly/2h3aMbb

សត្វក្តាន់ដ៏កម្រត្រូវបានថតជាប់ជាលើកដំបូងក្នុងមួយទសវត្សរ៍

សត្វក្តាន់ចំនួន ៤ ដែលជិតផុតពូជត្រូវបានគេថតជាប់ជាលើកដំបូងដោយប្រើអន្ទាក់កាមេរ៉ានៅក្នុងរយៈពេលមួយទសវត្សរ៍នៅខេត្តក្រចេះ ដោយផ្តល់ក្តីសង្ឃឹមថាចំនួននៃសត្វក្តាន់ដ៏កម្រអាចកើនឡើង។ ...

មុំ គន្ធា
http://www.khmertimeskh.com/5082524/rare-deer-caught-film-first-time-decade/

នាយករដ្ឋមន្រ្តីមើលឃើញកលល្បិចពីការបង្ហោះរូបរបស់ស្ថានទូត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ស្ថានទូតអាមេរិកកាលពីម្សិលមិញ ចំពោះការបង្ហោះរូបភាពដែលជាកលល្បិចសម្រាប់បំភាន់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈពេលដែលវាសំដៅទៅលើការរួមចំណែករបស់អាមេរិកក្នុងការជួយសង្គ្រោះប្រាសាទ និងការពារព្រៃឈើ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5082542/pm-sees-red-embassy-post/

អ្នកផលិតប្រហុកស្នើសុំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកំពុងត្រូវបានគេស្នើសុំសម្រាប់ប្រហុកត្រីសៀមរាប ក្រោយពីក្រសួងឧស្សាហកម្មបានអនុម័តឱ្យមានស្តង់ដារជាតិ។ ប្រហុកត្រីសៀមរាបដែលផលិតពីត្រីផ្អាប់ គឺជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បច្ចុប្បន្ននេះ មានតែម្រេចមួយគត់នៅខេត្តកំពត និងស្ករត្នោតខេត្តកំពង់ស្ពឺដែលមកដល់ពេលនេះបានទទួលការបញ្ជាក់។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082459/prahok-makers-seek-gi-status/

ក្រសួងចេញសេចក្តីព្រមានអំពីវីរុសដំឡូងមី

ក្រសួងកសិកម្មបានព្រមានកសិករ អ្នកជួញដូរ និងអ្នកនាំចូលដំឡូងមីអំពីវីរុសថ្មីវាយប្រហារដំឡូងមី ដោយប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការរួមគ្នាជាមួយនឹងឧស្សាហកម្មដើម្បីទប់ស្កាត់ការរាលដាល។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082521/ministry-issues-cassava-virus-warning/

ប្រជាជនជិត​ ៦០.០០០ នាក់ចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១សប្តាហ៍

ប្រជាជនជិត ៦០.០០០ នាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ ក្នុងអំឡុងពេលសប្ដាហ៍ដំបូងនៃការចុះឈ្មោះ។ លោក ហង្សពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយកាលពីម្សិលមិញថា ប្រជាជនចំនួន ៥៩.១៨៥ នាក់នៅទូទាំងប្រទេសបានចុះបញ្ជីចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា។ ការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា។  ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5082540/60000-register-vote-one-week/

ការកាត់បន្ថយពន្ធរបស់CLMVនៅមានកម្រិត

ប្លុកពាណិជ្ជកម្មប្រទេសទាំង១០ដែលបានបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានធ្វើឱ្យភាពវិជ្ជមានក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយពន្ធគយ និងថ្លៃសេវា ប៉ុន្តែមួយផ្នែកនៃតំបន់នេះនៅតែស្ថិតពីក្រោយបណ្តាប្រទេសផ្សេងទៀតក្នុងការអនុវត្តឱ្យបានពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញអាស៊ាន។ ...

Kali Kotoski
http://www.phnompenhpost.com/business/cambodia-lags-asean-peers-eliminating-tariffs

UN សម្តែងក្តីព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានច្រានចោលការលើកឡើងទាំងអស់នេះ។ ...

Leonie Kijewski
http://www.phnompenhpost.com/national/un-urges-government-protect-rights

វីដេអូ​ផ្សេង​ទៀត​របស់​លោក​ កឹម សុខា ត្រូវ​បាន​គេ​បង្ហោះ

ទ្រឹស្ដី​ដែល​មិន​បាន​ត្រួតពិនិត្យ និង​រឿងរ៉ាវ​ជាច្រើន​នៅ​តែ​បន្ត​ហូរ​ចូល​ឥត​ដាច់​នៅ​ចុង​សប្តាហ៍​នេះ​ដែល​ម្តង​ហើយ​ម្តង​ទៀត​គឺ​សំដៅ​ទៅ​លើ​រឿងរ៉ាវ​របស់​មេគណបក្ស​ប្រឆាំង​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ ខណៈ​ដែល​ហ្វេសប៊ុក​ដែល​គាំទ្រ​រដ្ឋាភិបាល​ឈ្មោះ​ «​សីហា​» បាន​បង្ហោះ ...

Ananth Baliga and បែន សុខឃាន
http://bit.ly/2w0QtSb

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្ដឹង​អ្នក​កេង​ប្រាក់​មូលនិធិ​សព​លោក កែម ឡី

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​កាលពី​ថ្ងៃ​សុក្រ​ទៅ​លើ​សកម្មជន​សង្ឃ ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដោយ​ចោទប្រកាន់​អ្នក​ទាំង​ពីរ​ថា​បាន​កិបកេង​ប្រាក់​ពី​មូលនិធិ​បុណ្យសព​លោក កែម ឡី គឺជា​អ្នក​វិភាគ​ដែល​មាន​ឈ្មោះ​ល្បី​ម្នាក់​ត្រូវ​បាន​គេ ...

Andrew Nachemson and ម៉ិច ដារ៉ា
http://bit.ly/2xZaxBG

តម្រូវការសេវាស៊ើបឯកជនមានការកើនឡើង

អាជីវកម្មផ្តល់សេវាស៊ើបអង្កេតរឿងឯកជនបានប្រតិបត្តិការក្នុងការស្វែងរកអាថ៌កំបាំងដ៏ពិបាកនៅទីក្រុងភ្នំពេញជាយូរមកហើយ ដោយត្រូវបានជួលជាពិសេសក្នុងការតាមដាន និងស្វែងរកឯកសារ រូបថត អំពីភាពសង្ស័យពីអំពើផិតក្បត់របស់គូស្នេហ៍ និងដោះស្រាយករណីរបស់មនុស្សបាត់ខ្លួនជាដើម។ ...

Kali Kotoski
http://bit.ly/2fcnOiy

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

J6zaX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!