រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

តុលាការ​ឲ្យ​ផ្អាក​អាជីវកម្ម​មន្ត្រី​យោធា ​ដែល​ចាក់ដី​លុប​សមុទ្រ

តុលាការ​ខេត្តកោះកុង​បាន​សម្រេច​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​ទៅលើ​អាជីវកម្ម​របស់​លោក ទុន ដៀត ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​ ២) ​ហើយ​តម្រូវ​ឲ្យ​កាយ​ដី​ដែល​បាន​ចាក់​លុប​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​វិញ ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច ប៉ុន្តែ​នៅ​បន្ដ​នីតិវិធី​ច្បាប់​បន្ថែមទៀត​។ ការសម្រេច​នេះ ...

ឡុង គីមម៉ារីតា
https://bit.ly/393Avqe

បណ្តឹង​ទំនាស់​ដីធ្លី​ ២ ៧១៣ ​បាន​មកដល់​ក្រសួង​ និង​អាជ្ញាធរ​ជាតិ​​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួម​នឹង​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ២០១៩ ​នេះ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​បញ្ហា​ទំនាស់​ដីធ្លី​សរុប​ចំនួន​ ២ ៧១៣ ​ករណី​ ក្នុង​នោះ​ទទួលដោះស្រាយ​ចំនួន​ ១ ៨៧១ ​ករណី ដោយ​ដោះស្រាយ​បញ្ចប់​ចំនួន​ ១ ៨៤៧ ​ករណី និង​កំពុង​ដោះស្រាយ​ចំនួន​ ១២៨ ​ករណី ខណៈ​សង្គម​ស៊ីវិល ...

សុទ្ធ គឹមសឿន
https://bit.ly/2Ql1TYt

ប្រជាពលរដ្ឋ​​ប៉ះពាល់​ដោយ​ការ​សង់​ផ្លូវ​ល្បឿន​លឿន​ ស្នើរ​រដ្ឋា​ភិ​បា​លដោះស្រាយ​តាម​តម្លៃ​ទីផ្សារ​

ប្រជាពលរដ្ឋ​ជាង​ ១៣០គ្រួសារ​ រស់នៅ​សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ រង​ផល​ប៉ះពាល់​ដោយសារ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ជាថ្មី​ដល់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ពន្លឿន​ការ​ដោះស្រាយ​ និង​សំណង​លើ​ផល​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់​ទៅតាម​តម្លៃ​ទីផ្សារ ...

ប៉ិច សុធារី
https://bit.ly/2MtuHg5

​អាជ្ញាធរ​ខេត្តកោះកុង​បញ្ច្រាស​គម្រោង​ចាក់​ដី​លុប​សមុទ្រ​

​កាលពី​ម្សិលមិញ​ អាជ្ញាធរ​ខេត្តកោះកុង​បាន​ចាប់ផ្តើម​កាយ​ដី​ដែល​ចាក់​លុប​សមុទ្រ​ ដែល​ជា​កម្មសិទ្ធិ​របស់​ឧត្តមសេនីយ​ផ្កាយ​ពីរ​នៅ​ក្រុង​ខេមរភូមិន្ទ​។​ កាលពី​ថ្ងៃ​ទី​៣​ ខែធ្នូ​ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ឧត្តមសេនីយ៍ទោ​ ទុន​ ដៀ​ត​ អនុប្រធាន​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ...

ស៊ុន មេសា
https://www.khmertimeskh.com/50673041/koh-kong-authorities-reverse-reclamation-project

កម្ពុជា​និង​វៀតណាម​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការពារ​ជាតិ​រយៈពេល​ ៥ ឆ្នាំ​

ប្រទេស​កម្ពុជា​ និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ការពារ​ជាតិ​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខ​ រួម​ទាំង​ការធានា​សន្តិសុខ​ និង​សុវត្ថិភាព​នៅ​តាម​តំបន់​ព្រំដែន​។ ...

តាំង វីដា
https://www.khmertimeskh.com/50673092/cambodia-and-vietnam-sign-five-year-defence-pact

លោក​ អ៊ិត សំហេង​ ​ជំរុញ​ឲ្យ​បន្ដ​សហការ​ល្អ​ ដើម្បី​បង្កើន​​ល្បឿន​អភិវឌ្ឍន៍

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​គ្នា​ល្អ​បន្តទៀត​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដើម្បី​បង្កើន​ល្បឿន​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា ស្រប​ពេល​ដែល​មន្ត្រី​សមាគម​សហព័ន្ធ​និយោជក​កម្ពុជា​ក៏បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការចូលរួម​ដល់​កំណើន​សេដ្ឋកិច្ច​ផងដែរ ...

នៀម ឆេង
https://bit.ly/2ZifCDn

ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​ ​-​ ​បាវិត ​កំពុងសិក្សា​សាងសង់​ជាថ្មី​

សាជីវកម្ម​ផ្លូវដែក​ចិន​កំពុងធ្វើការ​សិក្សា​ពី​លទ្ធភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ដែល​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​នឹង​ទីក្រុង​បាវិត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ​នេះ​បើ​យោង​តាម​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​ លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ...

ជា វណ្ណៈ
https://bit.ly/394bvix

ការចុះបញ្ជី​ពាណិជ្ជកម្ម​កើន​ ២៣ ភាគរយ​ ១១ ​ខែ​ឆ្នាំនេះ

ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​ថ្មី​នៅ​ក្រសួងពាណិជ្ជកម្ម​មាន​ការកើនឡើង​ជាង​ ២៣ ​ភាគរយ​ ក្នុង​រយៈពេល​ ១១ ខែ ឆ្នាំ​ ២០១៩ ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​កំណើន​នេះ​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​នៅ​ឆ្នាំនេះ​។ កាលពី​ចុងខែ​វិច្ឆិកា ធនាគារពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ដែល​គាំទ្រ ...

ធូ វិរៈ
https://bit.ly/377nRVD

លោ​កស​ខេង​ជំរុញ​ឱ្យ​ពលករ​ចំណាកស្រុក​រាយការណ៍​អំពី​មេខ្យល់​បោកប្រាស់​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​នូវ​ការ​អំពាវនាវ​របស់​លោក​កុំ​ ឲ្យ​ សាធារណជន​ចាញ់បោក​ការ​ផ្សព្វផ្សាយ​បោកបញ្ឆោត​ដោយ​មេខ្យល់​ដែល​កេង​ចំណេញ​ពី​ពលករ​ចំណាកស្រុក​ ហើយ​លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍​ពី​ពួក​មេខ្យល់​ទាំងនោះ​។ ...

តាំង វីដា
https://www.khmertimeskh.com/50672618/sar-kheng-urges-migrant-workers-to-report-fraudulent-brokers

សហគមន៍ និង​ក្រសួង​បរិស្ថាន​ ចុះ​កិច្ចព្រមព្រៀង​គ្រប់គ្រង​ធនធាន​ធម្មជាតិ

តំណាង​សហគមន៍​មកពី​តំបន់​ការពារធម្មជាតិ​ចំនួន​ ១២ ក្នុងចំណោម​ ១៩ ​មកពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ស្រែពក និង​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​បរិស្ថាន​ស្តីពី​ការគ្រប់គ្រង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដោយ​មាន​មនុស្ស​ជិត​ ១៣ ០០០ ​នាក់​ ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​។ ពិធី​ចុះ ...

សុទ្ធ គឹមសឿន
https://bit.ly/2sRa8mS

ប្រជាសហគមន៍​សា​អន្ទាក់​ជាង ​២០០ ដើម្បី​សង្គ្រោះ​សត្វព្រៃ

ប្រជាសហគមន៍​បាន​ចុះ​ល្បាត​ព្រៃរបស់​ពួកគេ​នៅក្នុង​ខែធ្នូ​នេះ ដោយ​បាន​សា​អន្ទាក់​ជាង​ ២០០ ​អន្ទាក់​​​ ដែល​ក្រុម​ព្រាន​បាន​លួច​ដាក់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ​ប្រាំបី​មុម​នៅក្នុង​ភូមិ​ត្រពាំងក្រើញ ឃុំ​ប្រាំបីមុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដែល​ជា​តំបន់​ការពារ​ព្រៃឈើ​ត្រូវបាន​អនុញ្ញាត​ដោយ​ក្រសួងកសិកម្ម ...

ឡុង គីមម៉ារីតា
https://bit.ly/2Q6OvqE

លោក ស ខេង ប្រកាសថា​ ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នឹង​បើក​តាម​ធនាគារ​ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ និង​ព្រមាន​មន្ត្រី​កុំ​រំលោភ​អំណាច​ដើម្បី​ប្រយោជន៍

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ពី​ម្សិលមិញ​បាន​ប្រកាសថា ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំ​ ២០២០ នឹង​បើក​តាម​ប្រព័ន្ធ​ធនាគារ ដើម្បី​ឲ្យ​មាន​តម្លាភាព​ដែល​អាច​ទប់ស្កាត់​អំពើពុករលួយ និង​បញ្ឈប់​អ្នករត់​ការបើក​ប្រាក់ខែ​ឲ្យ​ម្ចាស់​សាមី​ក្នុង​បំណង​យក​ភាគរយ ហើយ​ព្រមាន​ថា មន្ត្រី​មិន​ត្រូវ​ប្រើ​អំណាច​រំលោភ​ទៅលើ​អំណាច​ដើម្បី ...

ម៉ិច ដារ៉ា
https://bit.ly/2QblhH9

ក្រុមហ៊ុន​ប្រេង​អេមីរ៉ាតអារ៉ាប់រួម​ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុន Muba-dala Petroleum ដែលជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏ធំ​មួយ​របស់​ប្រទេស​ អេមីរ៉ាតអារ៉ាប់រួម បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​។ លោក ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ​កើតមានឡើង ...

ធូ វិរៈ
https://bit.ly/36wHNks

ក្រុម​ជនជាតិ​ភាគតិច ​ដាក់​ញត្តិ​ទាក់ទង​នឹង​ការវាស់វែង​ព្រំដី​នៅ​ភ្នំ​ដោះ​ក្រមុំ

តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​បដិសេធ​ចំពោះ​ការបោះបង្គោល និង​ការវាស់វែង​ព្រំប្រទល់​ដី​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​របស់​មន្ត្រីខេត្ត​នេះ​កាលពី​ដើម​ខែធ្នូ ដោយ​ពួកគេ​យល់​ថា មិនមាន​ភាពត្រឹមត្រូវ ប៉ុន្តែ​មន្ត្រីខេត្ត​ថា ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ទេ​។ តាមញត្តិ​របស់​តំណាង​ជនជាតិ ...

ឡុង គីមម៉ារីតា
https://bit.ly/2PGQP7C

ក្រសួង​ការបរទេស​បាន​ដាក់​ការឆ្លើយតប​ ចំពោះ​របាយការណ៍​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ EBA ​កាលពី​ថ្ងៃ​ម្សិលមិញ

កម្ពុជា​រំពឹងថា សហភាព​អឺរ៉ុប​នឹង​ពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ផលប៉ះពាល់​លើ​កម្មករ​ជិត​ ១ ​លាន​នាក់​ នៅ​កម្ពុជា​ក្នុង​ករណី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២ ធ្នូ ម្សិលមិញ​ក្រសួងការបរទេស​បាន​ដាក់​ការឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ចំពោះ ...

នៀម ឆេង
https://bit.ly/2PftD1g

លោក​ ​សាយ​ ​សំអាល់​ ​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ផ្តល់​ថវិកា​ដល់​មូលនិធិ​អាកាសធាតុ​បៃតង​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​ ​លោក​ ​សាយ​ ​សំអាល់​ ​កាលពី​ថ្ងៃពុធ​ ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​បង្កើន​ការ​ផ្តល់​ថវិកា​ហិរញ្ញវត្ថុ​លើ​មូលនិធិ​អាកាសធាតុ​បៃតង​ ​មូលនិធិ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​និង​មូលនិធិ​បន្សាំ​ ​ដើម្បី​ឆ្លើយតប​នឹង ...

ប៉ិច សុធារី
https://bit.ly/35hqi7p

សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ជាង​ ៧% ក្នុង​ឆ្នាំនេះ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ជាង ៧ ​ភាគរយ​ ដែល​មាន​តម្លៃ ២៤ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០១៩ ​នេះ ដោយសារ​តែ​លទ្ធផល​ឧស្សាហកម្ម​ល្អ ដែល​ជួយ​ឲ្យ​មាន​ប្រាក់ចំណូល​ក្នុងស្រុក​កើនឡើង​។ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS) កាលពី​ថ្ងៃទី ១១ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា យោងតាម ...

ធូ វិរៈ
https://bit.ly/36zHtkD

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ស្នើ​ ៤ ​ចំណុច​ ទៅ​រដ្ឋមន្ត្រី​ឲ្យ​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ

ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លោក​ ពេជ្រ ស្រស់ ​បាន​លើក​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ​ចំនួន​ ៤ ​ចំណុច​ដាក់​ទៅ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ឱ្យ​ពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​។​ លោក​ ពេជ្រ ស្រស់ ប្រាប់​ភ្នំពេញ ...

ខន សាវិ
https://bit.ly/2rKwne3

ក្រសួង​ការងារ​ បាន​ត្រៀម​មន្ត្រី​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​ចុងខែ​ធ្នូ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ក្រសួង​នឹង​ត្រៀម​មន្ត្រី​សម្រាប់​ចុះ​ធ្វើការ​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​រោងចក្រ​វាយនភណ្ឌ កាត់ដេរ​ក្នុង​ដំណាក់កាល​ទី​ ២ នៅ​ចុង​ឆ្នាំនេះ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​នូវ​ដំណើរ​ការបើក​ផ្តល់ជូន​កម្មករ​ទូទាំង​ប្រទេស​កាលពី​ខែ​មិថុនា​។ កាលពី​ឆ្នាំ ២០១៨ ក្រសួង​ការងារ​បានប្រកាស​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/343ksoM

លោក​ ស៊ុន ចាន់ថុល ​កំណត់​ឲ្យ​ស្តារ​អូរប្រឡាយ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​រួច​ក្នុង​រយៈពេល​ ៣ ​ខែ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានកំណត់​ពេល​ត្រឹម​ ៣ ​ខែ ​ក្នុង​ការស្តារ​អូរប្រឡាយ​ចំនួន ៥ ​ខ្សែ ដែល​មាន​ប្រវែង​ ២៥ ​គីឡូម៉ែត្រ​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​ខាង​មុខ កុំ​ឲ្យ​មាន​ការជន់លិច​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដំណំ​ដូច​កាលពី​រដូវវស្សា​ឆ្នាំ​កន្លង​ទៅទៀត​។ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​នៅក្នុង ...

វ៉ន ដារ៉ា
https://bit.ly/2Py1XUb

ក្រសួង​ការបរទេស​កម្ពុជា​ ប្រតិកម្ម​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​លោក គន់ គីម និង​ឧកញ៉ា​ ទ្រី ភាព

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ម្សិលមិញ ប្រតិកម្ម​ទៅ​លើ​ច្បាប់​សកល​ម៉ានីតស្គី (Global Magnitsky Act) របស់​សហរដ្ឋអាមេរិក​ដោយ​បាន​បំពាន​ជនជាតិ​កម្ពុជា​ដែល​បម្រើ​ការងារ​រដ្ឋ​ និង​ក្នុង​ផ្នែក​ឯកជន​ជា​កម្មវត្ថុ​នៃ​វិធាន​ទណ្ឌកម្ម ដោយ​គ្មាន​មូលដ្ឋាន​ និង​គ្មាន​ការគោរព​ឯករាជភាព​នៃ​ច្បាប់ និង ...

ម៉ិច ដារ៉ា
https://bit.ly/2P7fenD

តំណាង​ពលរដ្ឋ​ជិត​ ៣០០ ​នាក់​ ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី

នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​ ៧១ ​ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ ប្រជាពលរដ្ឋ​ជិត ៣០០ ​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី​ចំនួន ៩ ០៥៥ គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត​នេះ និង​រាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ឲ្យ​បាន​លឿន​។ ញត្ដិ​ស្នើសុំ​ជួយ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ ...

វ៉ន ដារ៉ា
https://bit.ly/36shJGP

អាជ្ញាធរ​ បោះបង្គោល​កំណត់​ព្រំដី​ភ្នំ​ដោះ​ក្រមុំ

រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាន​សហការ​គ្នា​ចំណាយពេល​ ២ ​ថ្ងៃ​ ក្នុង​ការបោះបង្គោល​ថ្ម​ចំនួន​ ៥៣ ​បង្គោល​ នៅ​ជុំវិញ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ការពារ​ភ្នំ​នេះ​កុំឲ្យ​មាន​ការរំលោភ​យក​តទៅ​ទៀត​។ ប៉ុន្តែ​សហគមន៍​ជនជាតិ​ដើម​អះអាង​ថា​ការបោះបង្គោល​នោះ​គឺ​មិន​បាន​អនុវត្ត​ទៅតាម ...

ខន សាវិ
https://bit.ly/2RA29Vw

ធនាគារ​អភិវឌ្ឍន៍​ជនបទ​ត្រៀម​ប្រាក់ ៥០ ​លាន​ដុល្លារ​ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ផ្តល់ទុន ៥០ ​លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​បង្វិល​ទិញស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា ទុន​នេះ​អាច​នឹង​ជួយ​ទិញស្រូវ​បាន​ជិត ៣០ ​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូលផល ...

ធូ វិរៈ
https://bit.ly/2P134N2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tVvaW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!