សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​ការ​ប្រកាស​សាលដីកា​រលើ​សវនាការ​បណ្តឹងឧទ្ធរណ៍​របស់​លោក​ កឹ​ម​ សុខា​

​នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៦​ ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​បន្ទាប់​ពី​ការ​ប្រកាស​សាលដីកា​រលើ​សវនាការ​បណ្តឹងឧទ្ធរណ៍​របស់​លោក​ កឹ​ម​ សុខា​។​

​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ និង​បណ្តា​រដ្ឋ​សមាជិក​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ កត់សម្គាល់​ដោយ​ក្ដី​កង្វល់​ចំពោះ​លទ្ធផល​នៃ​សវនាការ​បណ្ដឹងឧទ្ធរណ៍​របស់​លោក​ កឹ​ម​ សុខា​។​ នយោបាយ​ពហុបក្ស​ គឺជា​កត្តា​ដ៏​ចាំបាច់​សម្រួល​ដល់​ការ​បើក​លំហ​នយោបាយ​ និង​លំហ​សេរីភាព​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​លើ​ប្រជាធិបតេយ្យ​របស់​ខ្លួន​។​ ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ និង​បណ្តា​រដ្ឋ​សមាជិក​ប្រចាំ​កម្ពុជា​ តែងតែ​គាំទ្រ​ជា​ប្រចាំ​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា​ ហើយ​សង្ឃឹមថានឹង​មានដំណើរ​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ភាព​ស្ថាបនា​ រួម​ទាំង​វិធានការ​វិជ្ជមាន​ផ្សេងៗ​ ចំពោះ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​នា​ពេល​បច្ចុប្បន្ន​។

ស្ថានប្រតិភូសហភាពអឺរ៉ុប

ទាញយក៖ pdf