ព័ត៌មាន​

ក្រសួង​មហាផ្ទៃ​គ្រោង​ចុះ​ពិនិត្យ​ជនជាតិ​ម៉ុងតាញ៉ា​​១៣​នាក់​​នៅ​រតនគិរី

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា លោក​នឹង​បញ្ជូន​ក្រុម​ការងារ​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ពី​ស្ថានភាព​របស់​ជនជាតិ​ចារ៉ាយ​វៀតណាម ដែល​គេ​ហៅ​ថា ម៉ុងតាញ៉ា ១៣​នាក់ ដែល​បាន​ភៀស​ខ្លួន​មក​ពី​ខេត្ត​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ជំរំ​ជនភៀសខ្លួន ...

ម៉ៅ សុធានី
http://www.rfa.org/khmer/news/human-rights/montagnard-seeks-political-asylum-in-cam-11242014235323.html

នគរបាល​​​ចាប់ខ្លួន​​​ជន​​​ជាតិ​​​បង់ក្លាដែស​​​១៧នាក់​​​​​​ជាប់​​​ពាក់ព័ន្ធ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​

នគរបាល​​​បាន​ឲ្យ​​​ដឹង​​​កា​​ល​​​ពី​​​ម្សិល​​​មិញ​​​ថា ការ​​​ស៊ើប​​​អង្កេត​​​របស់​​​នគរបាល​​​អន្តោ​​​ប្រវេស​​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20768/

លោក មាជ សុវណ្ណារ៉ា មិន​ត្រូវ​បាន​ដោះ​លែង​ទេ

បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​សង្ឃឹម​ផ្ទុយ​ក៏​ដោយ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ ក្រសួង​យុតិ្តធម៌​បាន​ច្រាន​ចោល​គំនិត​ដែល​ថា ក្រសួង​អាច​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រព័ន្ធ​តុលាការ​ដើម្បី​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​ឃាំង​កាល​ពី​សប្តាហ៍​មុន។ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន ...

មាស សុខជា និង ប៊ុត រស្មីគង្គា
http://bit.ly/1uu7Gto

មន្ត្រី​ផ្លូវការ​បាន​និយាយ​ថា​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​ពិន័យ​ជនបរទេស​ដែល​គ្មាន​លិខិត​អនុញ្ញាត្តិ​ការងារ​ស្របច្បាប់​ការងារ​ មាន​ចំនួន​ 200.000​ ដុល្លា​អា​មេ​រិ​ក​

​មន្ត្រី​អន្តោប្រវេសន៍​មួយ​រូប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ ចាប់តាំងពី​មានការ​ធ្វើ​ជំរឿន​ជនបរទេស​ នៅ​ទូ​ទាំង​ប្រទេស​ ដែល​បាន​ចាប់ផ្តើម​ នៅ​ក្នុង​ខែសីហា​មក​ ទឹកប្រាក់​ពិន័យ​ជា​ប្រាក់​សរុប​ ជិត​ 200,000​ ដុល្លា​ ត្រូវ​បាន​បង់​ ចូល​ទៅ​ក្នុង​ថវិកា​របស់​រដ្ឋាភិបាល ...

ឆេង សុខា និង Alice Cuddy
http://www.phnompenhpost.com/national/official-says-200000-fines-collected-foreigners-without-work-permits

ជន​ជាប់​ឃុំ ៦ នាក់​រត់​ចេញ​ពី​គុក ខេត្ត​រតនគិរី

ជន​ជាប់​ចោទ ៦ រូប បាន​រត់​គេច​ខ្លួន​បាត់​និង​ម្នាក់​ត្រូវ​ប្រធាន​គុក​ចាប់​បាន​វិញ ក្រោយ​ពី​ពួក​គេ​បាន​លួច​កាត់​ចម្រឹង​ដែក​បន្ទប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ខេត្ត​រតនគិរី លួច​រត់​កាលពី​ម៉ោង ៣ ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ ទី២៣ តុលា។ នេះ​ជា​លើក ទី៤ ក្នុង​អំឡុង ២ ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​អ្នក​ទោស ...

ឆាយ ច័ន្ទនីដា
http://bit.ly/102Bfat

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​៖​ មិន​មានការ​ត្រួតពិនិត្យ​ប្រវត្តិរូប​ អ្នកត្រួតពិនិត្យ​ការ​ប្រឡង​

​អ្នក​អង្កេត​ការណ៍​ឯករាជ្យ​ច្រើន​ជាង​ ៥០០០​ នាក់​ ដែល​បាន​ជ្រើសរើស​សម្រាប់​ត្រួតពិនិត្យ​ការ​ប្រឡង​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​នេះ​ មិន​មានការ​ត្រួតពិនិត្យ​ប្រវត្តិរូប​ ឬ​ការ​ផ្ទៀងផ្ទាត់​ជា​មុន​នូវ​អត្តសញ្ញាណ​របស់​ពួក​គេ​ មុន​ពេល​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ ...

ប៉ិច សុធារី និង Laignee Barron
http://phnompenhpost.com/national/no-background-checks-exam-monitors-acu

លោក ស ខេង កោះ​ហៅ​មន្ត្រី​នគរបាល ខេត្ត​កំពង់ធំ បំភ្លឺ​រឿង​ពុក​រលួយ​ជាង ៣០ លាន​រៀល

នាយក​រដ្ឋ​មន្ត្រី​ស្តីទី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត កោះ​ហៅ​លោក ជឹម លក្ខិណា នាយ​រង​ការិយាល័យ​ផែនការ​គណនេយ្យ នៃ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ពាក់​ព័ន្ធ​រឿង​ពុក​រលួយ​ជាង ៣០ លាន​រៀល ក្នុង​ជួរ​មន្ត្រី​នគរបាល ខេត្ត​កំពង់ធំ នា​ពេល​កន្លង​មក។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1t5bEKK

ជន​វៀតណាម​ខុស​ច្បាប់​កំពុង​គេច​ពី​ការ​ស្រង់​ស្ថិតិ

អ្នក​ទេសចរ​វៀតណាម បាន​ស្វះ​ស្វែង​រត់​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ខុស​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ស្រុក​កូនមុំ ខេត្ត​រតនគិរី ខណៈ​ជន​អន្តោ​ប្រវេសន៍​វៀតណាម ខុស​ច្បាប់ នៅ​តាម​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​សង្កេត​ឃើញ​ថា បាន​ព្យាយាម​រត់​គេច​ពី​ការ​ចុះ​ស្រង់​ស្ថិតិ​របស់​នគរបាល។ លោក ភោគ បូរិទ្ធ អធិការ​នគរបាល ស្រុក​កូនមុំ បាន ...

ផាក់ ស៊ាងលី
http://bit.ly/1rXAZzF

ស្ថានភាព​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធើ​ណិ​ត​ មាន​ភាព​មិន​ច្បាស់លាស់​

មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ បានឱ្យ​ដឹង​នៅ​ក្នុង​សុន្ទរកថា​មួយ​ កាលពី​ស​ប្តា​ហ៍​មុន​ថា​ សេចក្តីព្រាងច្បាប់​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធើ​ណិ​ត​ បាន​ប្រុងប្រៀប​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លេចឡើង​ មុន​រដ្ឋសភាដែល​ខណៈ​ពេល​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ បាន​រំសាយ​ចោល​។​ ​នៅ​ឯ ...

Sean Teehan
http://phnompenhpost.com/national/cybercrime-law%E2%80%99s-status-uncertain

មនុស្ស ១ ពាន់​នាក់​នឹង​ធ្វើ​បាតុកម្ម​ជា​ថ្មី​ប្រឆាំង​ជន​ភៀស​ខ្លួន

បណ្តាញ​ព្រះសង្ឃ និស្សិត​បញ្ញ​វន្ត និង​អ្នក​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ ១០០០ នាក់ គ្រោង​ប្រមូល​ផ្តុំ​គ្នា នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ នៅ​មុខ​ស្ថានទូត​អាមេរិក មុន​នឹង​ដង្ហែ​ក្បួន​ទៅ​កាន់​ស្ថាប័ន​រដ្ឋ​នានា សហភាព​អឺរ៉ុប ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​ស្ថានទូត​អូស្ត្រាលី ក្នុង​គោល​បំណង​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង ...

តាំង វីដា
http://bit.ly/1svovCZ

ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន ចោទ លោក អ៊ី ឈាន ថា​ពុក​រលួយ

លោក អ៊ី ឈាន អតីត​អភិបាល ខេត្ត​ប៉ៃលិន ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នេះ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​ដែល​បាន​ប្រព្រឹត្ត​នៅ​មុន​ពេល​លោក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ហើយ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម ...

មាស សុខជា
http://bit.ly/1CjGhM5

សហជីព​ពលករ​៦​នាក់​ នឹង​បើក​វេទិកាសាធារណៈ​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ចុង​ស​ប្តា​ហ៍​នេះ​

សហជីព​ពលករ​យ៉ាង​ហោច​ណាស់​ចំនួន​៦​នាក់​ ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ នឹង​រៀបចំ​វេទិកាសាធារណៈ​ នៅ​ឯ​សួន​សេរីភាព​ នៅ​ថ្ងៃ​ទី​ ១២​ ខែតុលា​ ដើម្បី​ពិភាក្សា​អំពី​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/six-labor-unions-to-hold-public-forum-on-minimum-wage-this-weekend-7464

ជន​បរទេស​ជាង២០០នាក់ត្រូវបាន​និរទេស​ខ្លួនទៅប្រទេសកំណើតវិញ

យោង​តាម​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹងថា ក្រសួង​មហាផ្ទៃ​បាន​និរទេស​ជនបរទេស​ជាង​២០០​នាក់​​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មក ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​របស់​ខ្លួន​។ ឧត្តម​សេនីយ៍​ សុខ ផល បាន​មាន​ប្រសាសន៍​នៅ​សន្និសីទ​កាសែត ...

ម៉ិច ដារ៉ា និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/19678/

លោក ស ខេង ប្រកាស​ផែន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​ឃុំ-សង្កាត់

កាល​​​ពី​​​ម្សិល​មិញ លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រកាស​​​ផែន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​មន្ត្រី​​​ភូមិ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/19616/

មាន​ការ​បារម្ភ​ចំពោះ​សេច​ក្តី​ព្រាង​ច្បាប់​អន​ឡាញ

អង្គ​ការ​សង្គម​ស៊ី​វិល​និង​យុវជន​ប្រមាណ​ ២០០ នាក់​មក​ពី​សាកល​វិទ្យា​ល័យ​ជាង​១០​ ​បាន​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ ចំពោះ​​​សេច​ក្តីព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​​តាម​អន​ឡាញ ដើម្បី​ចៀស​វាង​ការ​​បំបិទ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1r9ZEUD

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​កោះកុង​មក​តវ៉ា​នៅ​ភ្នំពេញ

ប្រជា​ពលរដ្ឋ​ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ប្រមាណ​៣០​នាក់​នឹង​ដើរ​ដាក់​ញត្តិ​ទៅ​​រដ្ឋ​សភា ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​​ពួក​គាត់​ នៅ​ភូមិ​ព្រែក​ជីក​ ដែល ...

ឆាយ ច័ន្ទនីដា
http://bit.ly/1tcFXNV

ជន​ជា​តិ​វៀត​ណាម​ពីរនាក់​ទៀត​ត្រូវ​បាន​និរទេស​ខណៈការ​ធ្វើ​ជំរឿនកំពុង​បន្ត​

នគរ​បាល​ខេត្ត​រតនគិរី​បាន​និរទេស​ជន​ជាត​ិ​វៀតណាម​ពីរនាក់​ទៀត​ដែល​រស់នៅ​ខុស​ច្បាប់​នៅក្នុង​ខេត្ត​ភាគ​ខាង​ជើងនេះកាលពី​សប្តាហ៍មុន ដោយ​ធ្វើឲ្យ​ចំនួននៃការ​បណ្តេញ​ចេញ​កើនឡើងដល់​១៤នាក់​ហើយ​ ខណៈដែល​ការ​បន្ត​ធ្វើ​ជំរឿន​លើ​ជន​បរទេស​របស់​ក្រសួង​មហា​ផ្ទៃ។ លោក ប៊ុនធឿន បាន​មាន​ប្រសាសន៍ថា បើតាម​ក្រុម​មន្ត្រីនៅ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/19287/

ក្រសួង​មហាផ្ទៃ​យក​អគារ​ថ្មី​របស់​ក្រសួង​បរិស្ថាន​ដែល​បោះ​បង់​ចោល

ក្រសួង​មហា​ផ្ទៃ បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ដូរ​យក​ទីតាំង​ស្នាក់ការ​ថ្មី របស់​ក្រសួង​បរិស្ថាន ដែល​មាន​តម្លៃ ១ លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើ​ជា​ទីតាំង អគ្គ​នាយកដ្ឋាន​ពីរ​ដែល​ទើប​បង្កើត​ថ្មី។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1rKdH6Y

ក្រសួង​នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​​លើ​ជន​បរទេស​ដែល​មក​ធ្វើ​ការ​នៅ​កម្ពុជា​

កាលពី​ម្សិលមិញ ក្រសួង​ការ​ងារ​​ និង​ក្រសួង​មហាផ្ទៃ បានជួប​ប្រជុំគ្នា​ដើម្បី​បង្ហាញ​ពី​ផែន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​វិធានការ​តឹងរ៉ឹង​ជាង​មុន​លើ​និយោជក​ដែល​មាន​ជន​​បរទេស​ធ្វើ​ការ​ ដើម្បី​ធានា​ថា បុគ្គលិក​របស់​ពួក​គេ​មាន​ឯកសារ​គ្រប់​គ្រាន់​។ លោក​ សេង សក្កដា អគ្គនាយក​នៃ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18820/

អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​និយាយ​​​ថា ពាក្យ​​​បណ្ដឹង​​​ជុំ​​​វិញ​​​វិវាទ​​​ដី​​​ធ្លី​​​កើន​​​ឡើង​​​​​​ខ្លាំង​​​

ចំនួន​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ទូទាំង​​​ប្រទេស​​​ចាប់​​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/18725/

រដ្ឋាភិបាល​​​អនុម័ត​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នៅតែ​​​មាន​​​ការ​​​ចោទ​​​សួរ​​​ជំុវិញ​​​ការ​​​អនុវត្ត​​​​​​ និង​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​បញ្ឈប់​​​ការ​​​សូក​​​ប៉ាន់​​​

កាល​​​ពី​​​ម្សិលមិញ ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​អនុម័ត​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​ចរាចរណ៍​​ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/18622/

ចាប់​បាន​ប៉ូលិស​ជួញ​ឈើ តែ​បណ្តោយ​ឲ្យ​រត់​បាត់

អនុ​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់​ខ្លួន​ជាមួយ​រថយន្ត​ទំនើប​ដឹក​ឈើ​គ្រញូង កាល​ពី​ថ្ងៃ​ចន្ទ​ តែ​ត្រូវ​​រត់​គេច​ខ្លួន​បាត់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ធ្វើ​ឲ្យ​មន្រ្តី​សិទិ្ធ​មនុស្ស​រិះ​គន់ ...

សែន ដាវីត
http://bit.ly/1pNt9uT

កូន​ប្រសា​នាយក​រដ្ឋ​មន្ត្រី លោក ឌី វិជ្ជា ត្រូវ​ដំឡើង​តំណែង

លោក ឌី វិជ្ជា កូន​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ដែល​បាន​ស្លាប់​ដោយ​សារ​រន្ទះបាញ់​ឧទ្ធម្ភាគ​ចក្រ​នៅ​ឯ​ខេត្ត​ស្វាយ​រៀង និង​បច្ចុប្បន្ន​​ជា​កូន​ប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​​តែង​តាំង​ជា​ប្រធាន​នាយកដ្ឋាន​​ កណ្ដាល​សន្តិសុខ។ លោក គៀត ច័ន្ទ​ថារិទ្ធ អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1oD64H9

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ydCLy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!