អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបន្ថែមស្រទាប់ផែនទីថ្មីអំពី «គោលនយោបាយ និងការគ្រប់គ្រងដីធ្លី»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបន្ថែមស្រទាប់ផែនទីថ្មីអំពី គោលនយោបាយ និងការគ្រប់គ្រងដីធ្លី នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “ដីធ្លី”។ ស្រទាប់ផែនទីនេះ បង្ហាញនូវព័ត៌មានអំពីផែនការរៀបចំដែនដីសម្រាប់ចក្ខុវិស័យឆ្នាំ ២០៣០នៅខេត្តបាត់ដំបង ខេត្តព្រះសីហនុ ប្លង់គោលប្រើប្រាស់ដីនៅក្នុងក្រុងកែប ក្រុងកំពត ក្រុងព្រះសីហនុ សម្រាប់ចក្ខុវិស័យឆ្នាំ ២០៣០ រួមទាំងប្លង់គោលប្រើប្រាស់ដី ក្រុងសៀមរាប និងរាជធានីភ្នំពេញ សម្រាប់ចក្ខុវិស័យឆ្នាំ ២០៣៥ ផងដែរ។ ប្លង់ និងផែនការរៀបចំដែនដីទាំងនេះ ត្រូវបានដាក់អោយប្រើប្រាស់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សំណុំទិន្នន័យរបស់ខេត្តនីមួយៗអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។