អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​បន្ថែម​ទិន្នន័យ​ថ្មី​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៤​កន្លែង​ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​ទិន្នន័យ​ដែល​មាន​ស្រាប់​ចំនួន​ ២៩​កន្លែង​

អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាចំនួន ៣៤កន្លែង ជាមួយនឹងសេចក្តីយោងទូលំទូលាយដែលអាចចូលទៅដំណើរការ និងស្វែងរកបានជាពីរភាសា គឺខេមរភាសា និងភាសាអង់គេ្លស។ ជាមួួយគ្នានឹងទំព័រផែនទីរបស់យើង ទិន្នន័យនេះនឹងផ្តល់ព័ត៌មានចុងក្រោយបំផុតនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើទិន្នន័យក្លាយជារូបភាពមើលឃើញ។ សូមចូលទៅកាន់គេហទំព័រតាមរយះ៖ https://opendevelopmentcambodia.net/km/profiles/special-economic-zones/