អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​​ចេញ​ផ្សាយ​​ទំព័រ​​ថ្មី​អំពី «​គោលដៅទី១៣ ស​កម្ម​ភាព​​បរិស្ថាន»​​ ​និង ​«គោលដៅទី១៥ ជីវិតលើដី»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ផលិត ​និង​ទើបផ្សាយ​ទំព័រ​ថ្មី​អំពី​​​ ​«គោលដៅទី១៣ ស​កម្ម​ភាព​​បរិស្ថាន»​​ ​និង «គោលដៅទី១៥ ជីវិតលើដី» ដែល​ជា​គោល​ដៅ​ពីរ ​ក្នុង​ចំនោម​គោល​ដៅទាំង​​១៧ នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​​អង្គការ​សហ​ប្រជាជាតិ​​ ​​​មានជាខេមរភាសា​ និង​ភាសា​អង់គ្លេស​។​​​ នៅ​ក្នុង​ទំព័រ​ថ្មី​នេះ​​ អ្នក​នឹង​អាច​ស្វែង​យល់​​កាន់​តែ​ច្បាស់​អំពី​​​ ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​រ៍​ទៅ​កាន់​​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទាំង ២,​ ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា,​ មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា,​ ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​លើ​​គោលដៅ​ទី​​ ១៣ និងទី ១៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ដែល​ភ្ជាប់​មក​ជាមួយ​នឹង​​ស្ថិតិ​ទិន្នន័យ​​ដែល​ពាក់​ព័ន្ធ​​ និង​ឯកសារ​យោង​នានា។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រអំពី​ «គោលដៅទី១៣ ស​កម្ម​ភាព​​បរិស្ថាន» ឬ ​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រអំពី​ «គោលដៅទី១៥ ជីវិតលើដី» ជាខេមរភាសា។