អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​​ចេញ​ផ្សាយ​​ស្រទាប់​ផែនទី​ និង​​សំណុំ​​ទិន្នន័យ​ថ្មី​អំពី «​​​ស្រុក​អនុវត្ត​គម្រោង​ WASH​ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​​ចេញ​ផ្សាយ​​ស្រទាប់​ផែនទី​ថ្មី​អំពី ​ស្រុក​អនុវត្ត​គម្រោង​ WASH​ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ​នៅលើ​ទំព័រ​ផែន​ទី​អន្តរ​កម្ម​​​​ ដែល​ស្ថិត​នៅ​ក្រោម​ចំណាត់​ថ្នាក់​ “ការ​អភិ​វឌ្ឍ​សង្គម​​”​។ ​បណ្ដុំ​ទិន្នន័យ​នេះ​ បង្ហាញ​អំពី​ 3W​ (​អ្នក​ណា​ ធ្វើ​អ្វី​ នៅ​ទីណា​)​ នៃ​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដូច​ជា​ អង្គការ​សកម្មភាព​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​ អង្គការ​ទស្សនៈ​ពិភពលោក​ អង្គការ​អុក​ហ្វា​ម​ អង្គការ​ការី​តាស​ អង្គការ​ហែ​គ​ ដែល​ធ្វើការ​គាំទ្រ​វិស័យ​អនាម័យ​ និង​ទឹក​ស្អាត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្រៅពី​នេះ​ ទិន្នន័យ​នេះ​មាន​ព័ត៌មាន​អំពី​ គម្រោង​ដូច​ជា​ ទីតាំង​ ស្រុក​ ខេត្ត​ អាហារ​ ថវិកា​ សុខភាព​ អនាម័យ​ និង​ទឹក​ស្អាត​ ជម្រក​ អប់រំ​ និង​ការ​ការពារ​​។​​​​​ សំណុំ​ទិន្នន័យ​នេះ​អាច​​ស្វែង​រកបាន​ និង​ចូល​ទៅ​ប្រើ​ប្រាស់​បាន​ទាំង​ជា​​ខេមរ​ភាសា​ និង​ភាសា​អង់​គ្លេស​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​​ផែន​ទី​អន្តរ​កម្ម​របស់​អូ​ឌីស៊ី​​។

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​​​សំណុំ​ទិន្នន័យ​អំពី​​ “ស្រុក​អនុវត្ត​គម្រោង​ WASH​ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​​​”​។