អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «មន្ទីរសុខាភិបាលព្រមព្រៀងសម្រាប់ហានិភ័យការងារ (ប.ស.ស)»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី មន្ទីរសុខាភិបាលព្រមព្រៀងសម្រាប់ហានិភ័យការងារ (ប.ស.ស) នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “ការអភិវឌ្ឍសង្គម”។ បណ្ដុំទិន្នន័យនេះ បង្ហាញនូវទីតាំង ព័ត៌មានទំនាក់ទំនងលម្អិតនៃមន្ទីរសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់ផ្នែកហានិភ័យការងារ។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “មន្ទីរសុខាភិបាលព្រមព្រៀងសម្រាប់ហានិភ័យការងារ (ប.ស.ស)”។