អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «សាលារៀនជំនាន់ថ្មី ឆ្នាំ២០១៩»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពីសាលារៀនជំនាន់ថ្មី នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “ការអភិវឌ្ឍសង្គម” និង “ហេដ្ឋារចនាសម្ព័ន្ធ”។ បណ្ដុំទិន្នន័យនេះ រួមមាន សាលារៀនជំនាន់ថ្មី ចំនួន ១១ (បឋមសិក្សាចំនួន ៤ អនុវិទ្យាល័យចំនួន១ និងវិទ្យាល័យចំនួន៦) ដែលមានទីតាំងនៅបណ្ដាខេត្តដូចជា ខេត្តកណ្ដាល កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងស្វាយរៀង។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “សាលារៀនជំនាន់ថ្មី ឆ្នាំ២០១៩”។