អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «ស្ថានីយវាស់កម្ពស់ទឹកភ្លៀង»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី ស្ថានីយវាស់កម្ពស់ទឹកភ្លៀង នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “ហេដ្ឋារចនាសម្ព័ន្ធ”។ បណ្ដុំទិន្នន័យនេះ រួមមាន ទីតាំងស្ថានីយឧតុនិយមវាស់កម្ពស់ទឹកភ្លៀងចំនួន១១០ នៃខេត្តផ្សេងៗគ្នាចំនួន១៨ នៅក្នុងប្រទេសកម្ពុជា។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “ស្ថានីយវាស់កម្ពស់ទឹកភ្លៀង”។