អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «ស្រុកគោលដៅសម្រាប់ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពីស្រុកគោលដៅសម្រាប់ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “រដ្ឋាភិបាល”។ សំណុំទិន្នន័យភូមិសាស្ត្រតំណាងអោយស្រុកដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដោយអង្គការសង្គមស៊ីវិលចំនួន ៥ រួមមាន អង្គការសង្គ្រោះកុមារ អង្គការទស្សនៈពិភពលោក អង្គការស្តារកម្ពុជា អង្គការឃែរ និងអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (រ៉ាឆា)។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “ស្រុកគោលដៅសម្រាប់ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម”។