អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (២០១៤-២០១៩)

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (២០១៤-២០១៩)”។ សំណុំទិន្នន័យនេះបង្ហាញពីការខូចខាត និងការបាត់បង់ដោយសារតែហេតុការណ៍អាកាសធាតុខ្លាំងត្រូវបានតាមដានជារៀងរាល់ឆ្នាំនៅកម្ពុជា តាមរយៈភាគរយនៃគ្រួសារដែលរងផលប៉ះពាល់ដោយយ៉ាងហោចណាស់មួយក្នុងចំណោមគ្រោះធម្មជាតិធំៗបីគឺ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួត។ ទិន្នន័យនេះបង្ហាញជាចំនួននៃផលប៉ះពាល់ដោយសូចនាករគ្រោះថ្នាក់ក្នុង ១០០០ គ្រួសារ ក្នុងចំណោមគ្រោះធម្មជាតិទាំងបី និងផ្តល់ការយល់ដឹងអំពីការវិវត្តន៍នៃសូចនាករនេះទាំងថ្នាក់ខេត្ត និងឃុំ ចាប់តាំងពីឆ្នាំ២០១៤។ ទិន្នន័យមានប្រភពដើមដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានបំប្លែងពីទម្រង់ឯកសារ Excel ទៅជាមូលដ្ឋានទិន្នន័យ SQLite បន្ទាប់មកបញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។

=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (២០១៤-២០១៩)”។