អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”សំណុំទិន្នន័យគម្របព្រៃឈើ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”សំណុំទិន្នន័យគម្របព្រៃឈើ”។ សំណុំទិន្នន័យនេះរួមមានទិន្នន័យគម្របព្រៃឈើ ទំហំព្រៃឈើចម្បង ទិន្នន័យស្តុក និងដង់ស៊ីតេកាបូនក្នុងជីវម៉ាសឈើរស់ (AGB) ការបាត់បង់គម្របដើមឈើប្រចាំឆ្នាំ ការបាត់បង់ដើមឈើប្រចាំឆ្នាំតាមមូលហេតុគោល ការបាត់បង់ព្រៃចម្បងប្រចាំឆ្នាំ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ព្រៃប្រចាំឆ្នាំ ការដកស្រូបកាបូនឌីអុកស៊ីត (CO2) នៃព្រៃប្រចាំឆ្នាំ និងសំណល់បណ្តាញ GHG ប្រចាំឆ្នាំ ទាំងក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ។ វិសាលភាពទិន្នន័យ ២០០១-២០២៤ សម្រាប់ការបាត់បង់គម្របដើមឈើ ការបំភាយឧស្ម័ន និងលំហូរ។ ២០០២-២០២៤ សម្រាប់ការបាត់បង់ព្រៃឈើចម្បង; និងឆ្នាំ ២០០០ សម្រាប់គម្របដើមឈើ ជីវម៉ាស និងស្តុក។ ទិន្នន័យគម្របដើមឈើត្រូវបានផលិតដោយមន្ទីរពិសោធន៍ GLAD របស់សាកលវិទ្យាល័យ Maryland ជាមួយ Google ។ ការបំភាយកាបូន ការដកយកចេញ និងទិន្នន័យលំហូរសុទ្ធគឺផ្អែកលើ Harris et al. (2021) ខណៈពេលដែលព្រៃឈើចម្បង និងទិន្នន័យបាត់បង់ដើមឈើតាមមូលហេតុគឺមកពី Turubanova et al. (2018) និង Sims et al. (2025)។ ទិន្នន័យនេះត្រូវបានបង្ហាញតាមកម្រិតនៃគម្របស្លឹកឈើផ្សេងៗគ្នា ដែកមានស្រាប់ និងអាចទាញយកបានពី Global Forest Watch រួចធ្វើការ Upload ទៅកាន់គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «សំណុំទិន្នន័យគម្របព្រៃឈើ»។