អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើចេញផ្សាយសំណុំទិន្នន័យអំពី ”ករណីការងារ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើចេញផ្សាយសំណុំទិន្នន័យអំពី ”ករណីការងារ”។ សំណុំទិន្នន័យនេះគឺជាប្រភពធនធានសម្រាប់ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងការងារនៅក្នុងប្រទេសកម្ពុជា។ វាកត់ត្រានូវករណីការងារជាច្រើនប្រភេទ រួមទាំងការតវ៉ារបស់កម្មករ កូដកម្ម ពាក្យបណ្តឹង ការបិទរោងចក្រ និងការផ្លាស់ប្តូរទាក់ទងនឹងការងារសំខាន់ៗផ្សេងទៀត។ សំណុំទិន្នន័យនេះមានគោលបំណងបង្កើនតម្លាភាព និងផ្តល់ជាព័ត៌មានដល់សាធារណជនអំពីលក្ខខណ្ឌការងារ និងវិវាទ។
សំណុំទិន្នន័យករណីការងារនៅក្នុងប្រទេសកម្ពុជានេះត្រូវបានប្រមូលចាប់ពីឆ្នាំ២០២០ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលសាមគ្គីភាព តាមរយៈឯកសារដែលមានជាសាធារណៈ ដោយសហការជាមួយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងការបំពេញបន្ថែមនូវក្នុងការប្រមូលទិន្នន័យ និងសំអាតទិន្នន័យក្នុងទម្រង់ជា Google spreadsheet។ ទីតាំងនៃសហគ្រាស ឬអង្គភាពរបស់និយោជក ឬទីតាំងគ្រឹះស្ថានដែលមានវិវាទ ឧប្បត្តិហេតុ ឬគ្រោះថ្នាក់កើតឡើងត្រូវបានប្រមូលពី Google Maps។ រួចធ្វើការបំលែងទិន្នន័យក្នុងទម្រង់ CSV និងបង្កើតជាទិន្នន័យផែនទីដើម្បីដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី ”ករណីការងារ”។