អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយសំណុំទិន្នន័យថ្មីអំពី “ការកែប្រែតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីស្តីអំពី “ការកែប្រែតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា” សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីការកែប្រែតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យនេះ ត្រូវបានប្រមូលមកចេញពីអនុក្រឹត្យដែលបានចេញផ្សាយដោយរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្ត្រ នេះត្រូវបានធ្វើការគូសឡើងវិញតាមរយៈលេខនិយាមកា និងផែនទីដែលមាននៅក្នុងអនុក្រឹត្យ ហើយត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
= >សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ការកែប្រែតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា”។