អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”ភាពងាយរងគ្រោះចំពោះគ្រោះថ្នាក់អាកាសធាតុ (២០១៤-២០២២)”

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី ”ភាពងាយរងគ្រោះចំពោះគ្រោះថ្នាក់អាកាសធាតុ (២០១៤-២០២២)”។ សំណុំទិន្នន័យនេះរៀបរាប់លម្អិតអំពីភាគរយ និងចំនួនខេត្ត និងឃុំដែលងាយរងគ្រោះ ដោយចាត់ថ្នាក់តាមតម្លៃសន្ទស្សន៍ភាពងាយរងគ្រោះ។ សន្ទស្សន៍នៃភាពងាយរងគ្រោះនេះរួមមាន ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងសន្ទស្សន៍ភាពងាយរងគ្រោះរួមបញ្ចូលគ្នា ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរអាកាសធាតុ។ ប្រភពដើមដកស្រង់ចេញពីគេហទំព័ររបស់ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ទិន្នន័យត្រូវបានបំប្លែងពីទម្រង់ឯកសារ Excel ទៅជាមូលដ្ឋានទិន្នន័យ SQLite បន្ទាប់មកបញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ សំណុំទិន្នន័យនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះភាពងាយរងគ្រោះក្នុងតំបន់ ជំនួយក្នុងការវាយតម្លៃ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ។
 => សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ភាពងាយរងគ្រោះចំពោះគ្រោះថ្នាក់អាកាសធាតុ (២០១៤-២០២២)”។