អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យស្តីអំពី “​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច”​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យស្តីអំពី “​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច”​ ដោយបន្ថែមទិន្នន័យស្រទាប់ផែនទីចំនួន២ទីតាំងចេញពី អនុក្រឹត្យលេខ ៤២ ស្តីពីការកាត់ឆ្វៀលដីទំហំ១ ១៣០ហិកតា​ ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់អនុវត្តគម្រោងសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ ទិន្នន័យ​នេះ​បង្ហាញ​ព័ត៌មាន​អំពី​សម្បទាន​ដី​ដែល​អនុវត្ត​ដោយ​គម្រោងការ​បែងចែក​ដី​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ (LASED)​ ដំណាក់កាលទី៣ ដំណាក់កាល​ទី​ ២​ ដែល​គ្របដណ្តប់​លើ​គម្រោង​ LASED​ ដំណាក់កាល​ទី​ ១​ និង​គម្រោង​របស់​អង្គការ​ជីវិត​ថ្លៃថ្នូរ​ រួម​បញ្ចូល​កន្លែង​ថ្មី​មួយ​នៅ​ក្នុងភូមិ​ដូង​ ខេត្តកំពង់ធំ​។​ ជា​សរុប​មាន​សម្បទាន​ ២៤ ដែល​រាយ​ប៉ាយ​ក្នុង​ខេត្ត​ចំនួន​ ១១ របស់​កម្ពុជា​។​

=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​”។