អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”​សហគមន៍​តំបន់ការពារធម្មជាតិ​ (២០០៦-២០២១)”

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”​សហគមន៍​តំបន់ការពារធម្មជាតិ​ (២០០៦-២០២១)” ដោយបន្ថែមទិន្នន័យផែនទីសហគមន៍តំបន់ការពារធម្មជាតិចំនួន៣ ក្នុងខេត្តកោះកុង។ ​ទិន្នន័យ​នេះ​ផ្ទុក​នូវ​ព​ត៌​មាន​អំពី​តំបន់​សហគមន៍​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦​ ដល់​ ២០២១ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មាន​ដូច​ជា​ តំបន់​ឧទ្យាន​ជាតិ​ តំបន់​ដែនជម្រកសត្វព្រៃ ​​របៀងអភិរក្សជីវៈចម្រុះ​ តំបន់ប្រើប្រាស់ច្រើនយ៉ាង និង​តំបន់ការពារទេសភាព​។​ ដោយសា​រតែក​ង្វៈ​ខាត​នៃ​ទិន្នន័យ​តំបន់​សហគមន៍​មួយ​ចំនួន​ ត្រូវ​បាន​តំណាង​ដោយ​ចំនុច​នៅ​លើ​ផែនទី​។​ ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រមូល​ពី​រាជរដ្ឋាភិបាល​ក្នុង​ទម្រង់​ជា​សៀវភៅ​ និង​ PDF​ រួច​ត្រូវ​បាន​ធ្វើ​ឌី​ជី​ថ​ល​ដោយ​ផ្ទាល់​។​ ទិន្នន័យ​ភូមិសាស្ត្រ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​កូអរដោនេ​ WGS​ 84​ ទីតាំង​ទី​៤៨​ នៃ​អឌ្ឍគោល​ខាងជើង​។​
==>សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “សហគមន៍​តំបន់ការពារធម្មជាតិ​ (២០០៦-២០២១)”។