អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “តំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា (១៩៩៣-២០២៣)”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “តំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា (១៩៩៣-២០២៣)” ដោយបន្ថែមទិន្នន័យផែនទីចំនួន០១ក្នុងខេត្តស្ទឹងត្រែង ចេញពី អនុក្រឹត្យលេខ១៩៧ ស្តីពីបង្កើតតំបន់ការពារទេសភាពស្ទឹងត្រែង។ សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់ការពារនៅក្នុងប្រទេសកម្ពុជា ចំនួន ៨ ប្រភេទ (តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភ័ណ្ឌធម្មជាតិ តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌលនិងតំបន់ឧទ្យានជាតិសមុទ្រ) ជាមួយនឹងកាលបរិច្ឆេទ នៃការបង្កើត ចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០២៣។ ទិន្នន័យនេះ ត្រូវបានប្រមូលមកពីទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ជាទម្រង់ pdf និង shapefile ។ ទិន្នន័យភូមិសាស្ត្រ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
= >សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “តំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា (១៩៩៣-២០២៣)”។