អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា” ដោយបន្ថែមទិន្នន័យផែនទីចំនួន ១ របស់តំបន់សេដ្ឋកិច្ចពិសេសកំពតហ្វូណន ក្នុងខេត្តកំពត។ សំណុំទិន្នន័យនេះប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥។ តំបន់សេដ្ឋកិច្ចចំនួន ៦៣ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និងរបាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាលជាទម្រង់ pdf និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ តាងជាពុហុកោណទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យភូមិសាស្ត្រ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា”។