​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​អំពី​ ”​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​”

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​អំពី​ “​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​”​ ដោយ​បន្ថែម​ទិន្នន័យ​ផែនទី​ចំនួន​០១​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ចេញពី​ អនុក្រឹត្យ​លេខ​ ៥៤​ ស្តី​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឃី​ន​ប្រ៊ី​ដ​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ព្រៃ​នប់​។​ សំណុំ​ទិន្នន័យ​នេះ​ ប្រមូលផ្តុំ​ទិន្នន័យ​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ប្រទេស​កម្ពុជា​ ចាប់ពី​ឆ្នាំ​២០០៦​ ដល់​ឆ្នាំ​២០២៣​។​ តំបន់​សេដ្ឋកិច្ច​ចំនួន​ ៤៩​ ត្រូវ​បាន​កត់ត្រា​ទុកជា​ចំណុច​ ទិន្នន័យ​នេះ​ ត្រូវ​បាន​ប្រមូល​យក​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ ដូច​ជា​រាជកិច្ច​របស់​រាជរដ្ឋាភិបាល​ និង​ របាយការណ៍​របស់​ក្រសួង​រាជរដ្ឋាភិបាល​ ជា​ទម្រង់​ pdf​ និង​ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៣២​ តាង​ជា​ពុ​ហុ​កោណ​ ទិន្នន័យ​ទទួល​បាន​ពី​ STIMSON​។​ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

=​ >​សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី​ “​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​”​។​