អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”ការធ្វើអនុបយោគ បែងចែកដីរដ្ឋ”

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “ការធ្វើអនុបយោគ បែងចែកដីរដ្ឋ” ដោយបន្ថែមទិន្នន័យផែនទីចំនួន០៣ក្នុងខេត្តតាកែវ បាត់ដំបង និងខេត្តកណ្តាល។ សំណុំ​ទិន្នន័យ​នេះ​មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​ ការ​ធ្វើ​ចំណាត់ថ្នាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ និង​ការ​ធ្វើ​អនុ​ប​យោគ​ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ នៃ​តំបន់​មួយ​ចំនួន​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ សៀមរាប មណ្ឌលគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ និងតំបន់ឆ្នេរ​ ដែល​រៀបចំ​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឍ ផ្សេងៗដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ទេសចរណ៍ ជាដើម។

=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ការធ្វើអនុបយោគ បែងចែកដីរដ្ឋ”។