អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “បរិស្ថាន”។ សំណុំទិន្នន័យភូមិសាស្ត្រតំណាងឱ្យរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលត្រូវបានបែងចែកជាបីរួមមាន របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ”។