អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ចេញផ្សាយ​ផែនទី​ថ្មី​អំពី​ «​ទីតាំង​រោងចក្រ​ផលិត​ទឹក​ស្អាត​ ក្នុង​រាជធានី​ភ្នំពេញ​»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញផ្សាយ​ទិន្នន័យ​ថ្មី​អំពី​ ទីតាំង​រោងចក្រ​ផលិត​ទឹក​ស្អាត​ ក្នុង​រាជធានី​ភ្នំពេញ​ ជា​ខេមរភាសា​ និង​ភាសា​អង់​គេ្ល​ស​។​ ជាមួយនឹង​ធនធាន​ថ្មី​នេះ​ លោក​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ផែនទី​ ដែល​បង្ហាញ​ពី​ទីតាំង​រោងចក្រ​ផលិត​ទឹក​ស្អាត​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​

=>​សូម​ចូល​ទៅ​កាន់​គេហទំព័រ​តាម​រយៈ​៖​ https://opendevelopmentcambodia.net/km/map-explorer​ (​ស្ថិត​ក្រោម​ស្រទាប់​ផែនទី​ «​ហេដ្ឋារចនាសម្ព័ន្ធ​»)

=>​ដើម្បី​ទាញ​យក​សំណុំ​ទិន្នន័យ​នៃ​ទីតាំង​ «​ទីតាំង​រោងចក្រ​ផលិត​ទឹក​ស្អាត​ ក្នុង​រាជធានី​ភ្នំពេញ​»​ សូម​ចុច​ទី​នេះ​។​