អូឌីស៊ីចេញផ្សាយសំណុំទិន្នន័យថ្មីអំពីលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូឌីស៊ី បានបោះផ្សាយសំណុំទិន្នន័យថ្មី “លទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦”។ សំណុំទិន្នន័យនេះមានតារាងមួយដែលផ្ទុកទិន្នន័យនៃការចុះឈ្មោះបោះឆ្នោតនៅក្នុង ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា រួមមាន ឈ្មោះរាជធានី/ខេត្ត, ចំនួនឃុំ-សង្កាត់ និងការិយាល័យបោះឆ្នោតសរុប, ស្ថិតិប៉ាន់ស្មាននៃចំនួនប្រជាជនសរុប និងចំនួនប្រជាជនដែលមានអាយុ ១៨ឆ្នាំឡើង, ចំនួនសរុបនៃអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនគិតជាភាគរយ ក៏ដូចជាចំនួនស្ត្រីសរុបដែលមាននៅក្នុងបញ្ជីបោះឆ្នោត។
សំណុំទិន្នន័យថ្មីនេះ ត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរ។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាខ្មែរ។