អូឌីស៊ី​ចេញ​ផ្សាយ​​សំណុំទិន្នន័យថ្មីអំពីលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (២០១២)

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ បាន​បោះផ្សាយ​សំណុំ​ទិន្នន័យ​ថ្មី​ “​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ (២០១២)”​។​ សំណុំ​ទិន្នន័យ​នេះ​ បង្ហាញ​ពី​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៣​ ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នៅ​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ​២០១២ ដែលរួមមាន​ព័ត៌មាន​អំពី ​ចំនួន​សន្លឹក​ឆ្នោត​បានការ​សរុប​ និង​ចំនួន​អាសនៈ​ តាម​ឃុំ សង្កាត់​ និង​ចំនួន​សន្លឹក​ឆ្នោត​ និង​អាសនៈ​ ទទួល​បាន​ដោយ​គណបក្ស​នយោបាយ​ តាម​យែ​ន​ឌ័​រ​ និង​តួនាទី​ដឹកនាំ​ (​មេឃុំ-​ចៅសង្កាត់​ និង​ ជំទប់​/​ចៅសង្កាត់​រង​ទី​១​ ទី​២)​ នៅ​រាជធានី​ ខេត្ត​ទាំង​២៤​ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ សំណុំ​ទិន្នន័យ​ថ្មី​​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ទៅ​កាន់​ទំព័រសំណុំ​ទិន្នន័យ​ជា​ភាសា​អង់គ្លេស​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ទៅ​កាន់​ទំព័រ​សំណុំ​ទិន្នន័យជា​ភាសា​ខ្មែរ​។​