អូឌីស៊ីចេញផ្សាយសំណុំទិន្នន័យថ្មីអំពីចំនួនបណ្តោះអាសន្ននៃអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (២០១៧)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូឌីស៊ី បានបោះផ្សាយសំណុំទិន្នន័យថ្មី “ចំនួនបណ្តោះអាសន្ននៃអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (២០១៧)”។ សំណុំទិន្នន័យនេះមានតារាងមួយដែលផ្ទុកទិន្នន័យនៃការចុះឈ្មោះបោះឆ្នោតនៅក្នុង ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា រួមមាន ចំនួនឃុំ-សង្កាត់, ការិយាល័យបោះឆ្នោត ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប និងចំនួនអ្នកបានទៅបោះឆ្នោត និងចំនួនគិតជាភាគរយ។ សំណុំទិន្នន័យថ្មីនេះ ត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរ។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាខ្មែរ។