អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​​ចេញ​ផ្សាយ​​​ទំព័រព័ត៌មានថ្មី​អំពី «​​​​ការវិនិយោគបរទេសនៅកម្ពុជា»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ផលិត ​និង​ផ្សាយ​ទំព័រ​ព័ត៌មាន​ថ្មី​អំពី​៖​ “​ការវិនិយោគបរទេសនៅកម្ពុជា”​។​ នៅ​លើ​ទំព័រ​ថ្មី​ដែល​មាន​ពីរ​ភាសា​​ជាភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​​ លោក​អ្នក​អាច​ចូល​ទៅ​ប្រើប្រាស់​ផែន​ទី​ដែល​បង្ហាញ​អំ​ពីចំនួនគម្រោងវិនិយោគសរុបដែលមានទុនវិនិយោគលើសពី ៥ លានដុល្លារអាមេរិក និងព័ត៌មានបន្ថែមនៃគម្រោងវិនិយោគនៅកម្ពុជា និងតារាងទិន្នន័យដែលបង្ហាញពីព័ត៌មានមួយចំនួនរួមមាន វិស័យ ឈ្មោះគម្រោង ប្រភេទគម្រោង ឆ្នាំកិច្ចសន្យា ការវិនិយោគដើមទុន លេខ និងអាសយដ្ឋានចុះបញ្ជី ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងឯកសារយោង។

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ “​ការវិនិយោគបរទេសនៅកម្ពុជា​​​​​​”។​