អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី “គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព” ដែលជាគោលដៅមួយក្នុងចំនោមគោលដៅទាំង១៧ របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ខេមរភាសា និងភាសាអង់គ្លេស។ នៅក្នុងទំព័រថ្មីនេះ អ្នកនឹងអាចស្វែងយល់កាន់តែច្បាស់អំពី ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤, ការធ្វើមូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ នៅក្នុងប្រទេសកម្ពុជា, មធ្យោបាយនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ នៅក្នុងប្រទេសកម្ពុជា, ការត្រួតពិនិត្យ និងវាយតម្លៃលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ នៅក្នុងប្រទេសកម្ពុជា ដែលភ្ជាប់មកជាមួយនឹងស្ថិតិទិន្នន័យដែលពាក់ព័ន្ធ និងឯកសារយោងនានា។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព។