អង្គការទិន្នន័យអំពីការអភិវឌ្ឍធ្វើបច្ចុប្បន្នភាពលើប្រធានបទមួយចំនួនស្ថិតនៅក្រោមចំណាត់ថ្នាក់ «បរិស្ថាន និងធនធានធម្មជាតិ» និង «ដីធ្លី»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពលើប្រធានបទដែលបានបោះពុម្ពផ្សាយរួចចំនួនបី ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ «បរិស្ថាន និងធនធានធម្មជាតិ» និង «ដីធ្លី»។ ប្រធានបទទាំងនោះរួម៖ “ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន” “ទិដ្ឋភាពទូទៅនៃគោលនយោបាយ និងក្របខណ្ឌច្បាប់” និង “តំបន់សេដ្ឋកិច្ចពិសេស“។
ជាមួយនឹងការធ្វើបច្ចុប្បន្នភាពមាតិកានេះ សាធារណជនមិនត្រឹមតែទទួលបានព័ត៌មានថ្មីៗក្នុងបរិបទនាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែលោកអ្នកក៏អាចស្វែងរកមាតិកាពាក់ព័ន្ធផ្សេងៗទៀត រួមមាន ឯកសារគិតិយុត្ត សំណុំទិន្នន័យដែលអាចទាញយកបាន ព័ត៌មាននិងសេចក្តីប្រកាស រួមទាំងទស្សនីយភាពទិន្នន័យមួយចំនួនទៀត។
=> សូមចុចនៅ ទីនេះ ដើម្បីស្វែងរកប្រធានបទគួរអោយចាប់អារម្មណ៍ផ្សេងៗទៀតដែលទាក់ទងនឹង «បរិស្ថាន និងធនធានធម្មជាតិ» នៅលើគេហទំព័រអូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីស្វែងរកប្រធានបទគួរអោយចាប់អារម្មណ៍ផ្សេងៗទៀតដែលទាក់ទងនឹង «ដីធ្លី» នៅលើគេហទំព័រអូឌីស៊ី។