អង្គការទិន្នន័យអំពីការអភិវឌ្ឍធ្វើបច្ចុប្បន្នភាពទំព័រព័ត៌មានទិន្នន័យអំពី «ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពទំព័រព័ត៌មានទិន្នន័យអំពី «ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា»។ នៅក្នុងទំព័រព័ត៌មានទិន្នន័យដែលមានទាំងខេមរភាសា និងភាសាអង់គ្លេសនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងមាតិកាដែលពាក់ព័ន្ធនានា មានដូចជា និយមន័យនៃការវិនិយោគបរទេស ហេតុផលវិនិយោគិនវិនិយោគនៅកម្ពុជា វិស័យអាទិភាព ការរួមចំណែកនៃការវិនិយោគផ្ទាល់ពីបរទេសដល់ផលិតផលក្នុងស្រុកសរុប និន្នាការវិនិយោគតាមប្រទេស និងវិស័យ ភាពស្រដៀងគ្នា និងភាពខុសគ្នារវាងច្បាប់មុន និងច្បាប់ថ្មីស្តីពីការវិនិយោគ ព្រមទាំងឯកសារបោះពុម្ពផ្សាយទាក់ទងផ្សេងៗ។ ទំព័រព័ត៌មានទិន្នន័យក៏មានសំណុំទិន្នន័យដែលពាក់ព័ន្ធ រួមទាំងផ្ទាំងព័ត៌មានការវិនិយោគបរទេស បន្ទាត់ពេលវេលានៃច្បាប់ និងបទប្បញ្ញត្តិ និងព្រឹត្តិការណ៍ និងគម្រោងវិនិយោគបរទេសសំខាន់ៗនៅក្នុងប្រទេសកម្ពុជាផងដែរ។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា»។