អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​ដែល​មាន​ស្រាប់​អំពី​ «​ការ​ធ្វើ​អនុ​ប​យោគ​ បែងចែក​ដី​រដ្ឋ​»

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​ដែល​មាន​ស្រាប់​អំពី​ «​ការ​ធ្វើ​អនុ​ប​យោគ​ បែងចែក​ដី​រដ្ឋ​»​ ដោយ​បន្ថែម​ស្រទាប់​ទិន្នន័យ​ផែនទី​ចំនួន​ ៨​ ស្តី​ពី​ការ​ធ្វើ​អនុ​ប​យោគ​ដី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​។​ សំណុំ​ទិន្នន័យ​នេះ​មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​ ការ​ធ្វើ​ចំណាត់ថ្នាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ និង​ការ​ធ្វើ​អនុ​ប​យោគ​ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នៃ​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ តាកែវ​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ ពោធិ៍សាត់​ ក្រចេះ​ សៀមរាប​ មណ្ឌលគិរី​ ព្រះ​វិហារ​ ស្វាយ​រៀង​ ត្បូងឃ្មុំ​ និង​តំបន់ឆ្នេរ​ ដែល​រៀបចំ​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផ្សេងៗ​ ដូច​ជា​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ទេសចរណ៍​ជាដើម​។​

=> សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី​ «​ការ​ធ្វើ​អនុ​ប​យោគ​ បែងចែក​ដី​រដ្ឋ​»​។​