អង្គការទិន្នន័យអំពីការអភិវឌ្ឍធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់អំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់អំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ» ដោយបន្ថែមទិន្នន័យផែនទីពីចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។ សំណុំទិន្នន័យនេះមានផ្ទុកនូវព័ត៌មានអំពី ការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋ និងការធ្វើអនុបយោគដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៃតំបន់មួយចំនួននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ សៀមរាប មណ្ឌលគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ និងតំបន់ឆ្នេរ ដែលរៀបចំបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណង ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ជាដើម។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ»។