អង្គការទិន្នន័យអំពីការអភិវឌ្ឍធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់អំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ» ដោយបន្ថែមទិន្នន័យផែនទីចំនួន០៦ក្នុងខេត្តកោះកុង ព្រះសីហនុ និងភ្នំពេញ។ សំណុំទិន្នន័យនេះមានផ្ទុកនូវព័ត៌មានអំពី ការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋ និងការធ្វើអនុបយោគដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ នៃតំបន់មួយចំនួន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ សៀមរាប មណ្ឌលគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ និងតំបន់ឆ្នេរ ដែលរៀបចំបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឍ ផ្សេងៗដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ទេសចរណ៍ ជាដើម។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ»។