ចាប់​ខ្លួនអ្នក​កាសែត​ពីបទ​ប៉ុនប៉ង​គំរាមទារប្រាក់

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យ​ដឹង​ថា អ្នកយក​ព័ត៌មាន​បីនាក់​និង​ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ករណី​ពីរដាច់ដោយ​ឡែកពីគ្នា​បីបទ​ប៉ុនប៉ង​គំរាមទារ​ប្រាក់​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ឃាត់​រថយន្ត​​កែច្នែដែលសង្ស័យថា​ដឹក​ឈើ​កាប់រួច​ខុស​ច្បាប់។ លោក ស៊ី សាមាត​ មេបញ្ជាការ​ព្រហ្មទណ្ឌកងរាជ​អាវុធហត្ថខេត្តស្ទឹង​ត្រែង​បាន​មាន​ប្រសា​សន៍​កាលពី​ម្សិលមិញថា​ លោក មុំ ម៉ុន អាយុ​៥៤ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​សង្គម​ខ្មែរ និងលោក គឹម នឿន អាយុ​២៨ឆ្នាំ​ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ជាតិ​ខ្មែររស់​​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​លោក គឹម សុវណ្ណារិទ្ធ អាយុ​៤១ឆ្នាំ ជា​ចាងហ្វាង​កាសែត​នាគរាជ​ និង​ប្រពន្ធ​របស់លោក​ឈ្មោះ ទ្រី ចន្ថា អាយុ​៣២ឆ្នាំ បន្ទាប់ពី​តាម​ចោទថា ពួកគាត​់​បាន​ឃាត់​រថយន្តកែច្នៃ​ពីរគ្រឿង​ដែលដឹក​ឈើ​គ្រញូង​​ក្នុងឃុំ​តាឡាត​ ស្រុក​សេសានកាលពី​ថ្ងៃ​អាទិត្យ។ លោក សាមាត បានមាន​ប្រសាសន៍ថា ” យើង​បាន​ចាប់​ខ្លួន​អ្នក​ទាំង​នេះ​ខណៈ​ដែលពួកគេ​ឃាត់​រថយន្ត​កែច្នៃ​ពីរ​គ្រឿង​គំរាម​ទារ​ប្រាក់​៥០០​ដុល្លារ​ពី​អ្នក​បើក​បរ”។ …

អូន ភាព
http://www.cambodiadailykhmer.com/news/17452/