អវត្តមាន​គណបក្សប្រឆាំង​ មានការ​ដេញដោល​តិចតួច​ក្នុង​សម័យប្រជុំ​សភា​

ក្នុង​ចំណោម​តំណាងរាស្ដ្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៤​រូប​ ដែល​មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ​ មាន​តំណាងរាស្ដ្រ​ប្រមាណ​ដប់​រូប​ប៉ុណ្ណោះ​ ដែល​សកម្ម​ក្នុង​ការ​ចោទសួរ​ដេញដោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​ផ្លូវថ្នល់​។​ សេចក្តីព្រាងច្បាប់​នេះ​មាន​១៣​ជំពូក​និង​៨១​មាត្រា​។​ យូរៗ​ម្តង​ គេ​ឃើញ​សមាជិក​រដ្ឋសភា​ធ្វើការ​ចោទសួរ​ធ្ងន់ៗ​ទៅ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សុំ​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ការ​សាងសង់​ផ្លូវ​នៅ​កម្ពុជា​មិន​មានគុណ​ភាព​គឺជា​ការ​ចោទសួរ​ ដែល​ទំនងជា​មិន​ធ្លាប់​មាន​ដូច្នេះ​ទេ​កាលពីមុន​មក​ នៅ​ពេល​ដែល​គេ​មើលឃើញ​ថា​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​សម្តែង​ជំហរ​គាំទ្រ​និង​ការពារ​ទ​ង្វើ​របស់​រដ្ឋាភិបាល​។​ ហើយ​សំណួរ​ដូច​ខាងលើ​នេះ​ គេ​តែងតែ​ឃើញ​ចោទសួរ​ដោយ​តំណាងរាស្ដ្រ​របស់​គណបក្សប្រឆាំង​។​ … ​

ស៊ុយ ហ៊ាមខេមរា
http://khmer.voanews.com/content/ruling-party-debates-roadways-law-without-opposition/1885070.html