តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

28784 កំណត់ត្រារកឃើញសម្រាប់ "P Μπακαρά Ναμίμπια{WWW,RT33,TOP}κώδικαςb77}Το καλό καζίνο๊Ιδιωτικός ιστότοπος Sports Totoทαγώνας fifa📌σκληράʌΑλβανικό ματςచστοίχημα χόκεϊ επί πάγουׁΜαρόκο⊉Ανάλυση της Γαλλικής Γουιάναςβ.vhi/"

សមាគម​ស្ករត្នោត​កំពង់ស្ពឺ ​រំពឹង​ថា អឺរ៉ុប ទទួល​ស្គាល់
<p>សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។&nbsp;លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...p>

សុខ ចាន់
http://bit.ly/2bW7cv4

ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​​ជំរុញ​ឲ្យ​ក្រសួងពន្លឿន​នីតិវិធី​​
<p>ប្រជាពលរដ្ឋជិត ១០០នាក់ ដែលមានបញ្ហាដីធ្លីជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីរសៀលថ្ងៃម្សិលមិញដើម្បីជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ក្រោយពីពួកគាត់បានដាក់ញត្តិទៅក្រសួងច្រើនលើកហើយ តែមានភាពយឺតយ៉ាវក្នុងការដោះស្រាយ។&nbsp;តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ចាន យុង បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ បានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ហិកតារ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុន ថេរៈ វិនិយោគ បានឈូសឆាយដំណាំរបស់ពួកគាត់ ទៅអភិវឌ្ឍន៍ដាំកៅស៊ូវិញ។ ក្រោយពីមានជម្លោះដីធ្លី ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ស្ថាប័នថ្នាក់ជាតិមួយចំនួន និងក្រសួងរៀបចំដែនដី ប៉ុន្តែមកដល់ពេលនេះ ពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់ស្នើជាថ្មីឲ្យក្រសួងដោះស្រាយផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។ ...p>

ប៉ិច សុធារី
http://bit.ly/2bxW9nN

ក្រសួង​ការពារ​ជាតិ​រើស​ទាហាន​​ក្នុង​ឆ្នាំ​២០១៧ ជាង ៤០០​នាក់
<p>ក្រសួងការពារជាតិ​ប្រកាស​ជ្រើសរើស​បេក្ខជន​សិស្ស​និស្សិត​ប្រឡង​ចូល​ក្របខ័ណ្ឌ​នាយទាហាន​ក្នុង​ឆ្នាំ​២០១៧​ដែល​មាន​ជាង​៤០០​នាក់​ ក្នុង​នោះ​មាន​ផ្នែក​ទាហាន​សកម្ម​ នាយទាហាន​កងទ័ពជើងគោក​ និង​នាយទាហាន​បន្តវេន​។​ ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ស្ដី​ពី​ការ​ជ្រើសរើស​និស្សិត​ សិស្ស​ប្រឡង​ចូល​សិក្សា ...p>

ប៉ិច សុធារី
http://bit.ly/2cV1jxm

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជនបទ​វាយប្រហារ​តុលាការ​លើ​ករណី​ដាក់​ពន្ធនាគារ​ជម្លោះដីធ្លី​
<p>អ្នក​តវ៉ា​រាប់​សិប​នាក់​ នៅ​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា​ បាន​ទំលាយ​ទ្វារ​ និង​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​តុលាការខេត្ត​ ដែល​បាន​ឃុំឃាំង​អ្នក​ភូមិ​បី​នាក់​​ក្នុង​ជម្លោះដីធ្លី​មួយ​ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​​យោង​ទៅ​តាម​របាយការណ៍ ​របស់​វេទិកា ...p>

សុខ ខេមរា
http://www.voacambodia.com/content/cambodia-land-disputes/3085844.html

ក្រសួងបរិស្ថាន​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​អំពី​បរិស្ថាន​
<p>ក្រសួងបរិស្ថាន​ និង​ផលិតកម្ម​ភាពយន្ត​ខ្មែរ​មេគង្គ​កំពុង​សហការ​គ្នា​ដើម្បី​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​ ដែល​មាន​ចំណងជើង​ថា​ “​វៃឆ្លាត​ បរិស្ថាន​ស្អាត​”​ សំដៅ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង ...p>

ក្រសួងបរិស្ថាន

ទាញយក៖ pdf

មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នឹង​ដំណើរការ​នៅ​ផ្សារ​ទំនើប​ AEON​ ចាប់ពី​ ថ្ងៃ​ទី​១៥​ មិថុនា​ ២០១៦​ នេះ​តទៅ​
<p>ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ថ្មីៗ​នេះ​បាន​សម្រេច​បង្កើត​មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​ AEON​ ក្ន​ង​គោលបំណង​ដើម្បី​បង្ខិត​សេវា​ទៅ​ជិត​ប្រជាពលរដ្ឋ​ បង្ក​ភាព​ងាយស្រួល​ ចំណេញ​ពេលវេលា​ កាត់​បន្ថយ​ការ​ចំណាយ​ប្រកបដោយ​ ប្រសិទ្ធភាព​ និង​តម្លាភាព​ ដែល​អនុញ្ញាតិ​ឲ្យ ...p>

ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ទាញយក៖ pdf

កម្ពុជា​ នឹង​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​រ៉ែ និង​ឧស្ម័ន​ធម្មជាតិ​
<p>មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានប្រាប់កាសែតខ្មែរថាមស៍ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាជាមួយនឹងភាគីចិនដើម្បីកសាងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវលើការរុករករ៉ែ ប្រេងកាត និងឧស្ម័ន នៅតំបន់ផ្នែកខាងលិចនៃប្រទេសកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងកម្លាំងពលកម្មជំនាញ និងធនធានមនុស្សក្នុងឧស្សាហកម្មនេះ។&nbsp;លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងបានរៀបចំការអភិវឌ្ឍរយៈពេលវែងនៃវិស័យរ៉ែ ប្រេងកាត និងឧស្ម័ន ដែលជាមូលហេតុក្រសួងបានគ្រោងនឹងសាងសង់សំណង់នៃវិទ្យាស្ថាននេះ សម្រាប់ការធ្វើការស្រាវជ្រាវ និងផ្តល់ជូនការបណ្តុះបណ្តាលដើម្បីឲ្យប្រជាជនមានជំនាញគ្រប់គ្រាន់លើវិស័យនេះកាន់តែច្រើន។ ...p>

ម៉ៃ គុណមករា
http://bit.ly/2b2rVfu

ពលរដ្ឋមានទំនាស់ដីធ្លីពីរក្រុម សុំក្រសួង​ ដោះស្រាយបញ្ហាពួកគាត់
<p>ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យ ៣០៥គ្រួសារ ដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។&nbsp;ប្រជាពលរដ្ឋទាំងពីរក្រុមនោះ រួមមានពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានការព្រួយបារម្ភពីការបាត់បង់ដី ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុន Royal Railway និងមួយក្រុមទៀតមានគ្នា ២៧នាក់ តំណាងឲ្យ ១៣៥គ្រួសារ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គល២រូប រំលោភយកដីរបស់ពួកគាត់។ ...p>

ប៉ិច សុធារី
http://bit.ly/2bPJ76j

វិធីសាស្ត្រ​ថ្មី​ដើម្បី​កំណត់​ករណី​ជំងឺរបេង​នៅ​កម្ពុជា​
<p>​ជំងឺរបេង​ នៅ​តែ​ជា​បញ្ហា​សុខភាព​ចម្បង​មួយ​នៅ​ប្រទេស​កម្ពុជា​។​ ណា​តា​លី​ ឡូ​រ៉េ​ន​ និស្សិត​ថ្នាក់បណ្ឌិត​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​តំបន់​ត្រូពិច​ និង​ សាកលវិទ្យាល័យ​អ៊ែន​វឺ​ប​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​នៃ​រាជធានី​ភ្នំពេញ​ ដែល​ជាទី​កន្លែង ...p>

បុគ្គលិកសារព័ត៌មានវេជ្ជសាស្រ្ត
http://www.news-medical.net/news/20151005/New-approach-to-actively-detect-TB-cases-in-Cambodia.aspx

ជាមួយនឹង​ការ​ជួយ​របស់​ភ្ញៀវ​ទេសចរ​ ដំរី​ទទួល​បានការ​ស្រឡាញ់​ និង​ថែទាំ​ នៅ​កម្ពុជា​
<p>ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ មាន​លក្ខខណ្ឌ​សំខាន់ៗ​ជា​ច្រើន​ដែល​បង្កើត​បានជា​ដំណើរ​កំសាន្ត​ដ៏​ប្រណិត​៖​ ផ្លែរ​ឈើ​ស្រស់​បក​ដោយ​ដៃ​ ការ​ចូល​ជ្រៅ​ទៅ​ក្នុង​ក្រហូង​ដែល​មានទឹក​ត្រជាក់​បរិសុទ្ធ​ និង​ការ​ធ្វើ​ម៉ាស្សា​សម្រាកលំហែរ ...p>

Kristi Eaton
http://abcnews.go.com/Travel/wireStory/elephants-love-care-cambodia-tourists-35653275

ត្បិត​សង្គ្រាម​បាន​បញ្ចប់​​ ជនរងគ្រោះ​នៅតែ​​បន្ត​វេទនា​
<p>បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...p>

សន ប៊ុនស៊ីម​
http://bit.ly/2aavbGS

រាជ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​៨០០​លាន​ដុល្លារ​អភិវឌ្ឍ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​
<p>រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។&nbsp;ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។&nbsp;លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...p>

ជា វណ្ណៈ
http://bit.ly/2cCy70Q

ចំណាត់ថ្នាក់កម្ពុជានៅក្នុងអាស៊ាន
<p>ប្រទេសកម្ពុជា គឺជាប្រទេសតូចជាងគេ និងសេដ្ឋកិច្ចក្រជាងគេបង្អស់នៅក្នុងអាស៊ាន។ ប្រទេសនេះ មានសកម្មភាពសេដ្ឋកិច្ចជាតិសរុបមានត្រឹមតែ ០.៧% និងជាប្រទេសដែលមាន GDpក្នុងម្នាក់ទាបជាងគេបំផុតកាលពីឆ្នាំ ២០១៤ (តារាងទី១)។ &nbsp;មានតែប្រទេសឡាវទេដែលមានសេដ្ឋកិច្ចទាបជាងគេ ហើយប្រទេសដែលមាន GDpក្នុងម្នាក់ ក្រជាងគេបង្អស់បន្ទាប់មកទៀតនៅក្នុងតំបន់មានដូចជា៖ ប្រទេសមីយ៉ាន់ម៉ា, ប្រទេសឡាវ, និងវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ GDpក្នុងម្នាក់ របស់ឡាវច្រើនជាងកម្ពុជា ប្រហែល ៦០% ហើយវៀតណាមច្រើនជាងកម្ពុជា ៧៤%។ GDp ក្នុងម្នាក់របស់ប្រទេសថៃ គឺច្រើនជាងកម្ពុជាបីដង។ ...p>

IndraStra Global
http://www.indrastra.com/2016/07/EXCERPT-Cambodia-s-Place-in-ASEAN-002-07-2016-0037.html

ក្រសួង និង​តំណាង SME ពិភាក្សា​បង្កើន​ការ​លក់​ផលិតផល​ខ្មែរ ​ក្នុង​ស្រុក និង​អន្តរជាតិ
<p>)ក្រសួងពាណិជ្ជកម្មនិងតំណាងមកពីសហគ្រាសខ្នាតតូចនិងមធ្យម(SME)បានពិភាក្សាជាមួយគ្នាក្នុងការស្វែងរកយន្តការដើម្បីបង្កើនការលក់ផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។&nbsp;លោក ប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ និងចែកចាយ» ថា ក្រសួងកំពុងស្វែងរកទីផ្សារនៅក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មតាមរយៈភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ (RCEp) ជាមួយនឹងដៃគូអន្តរជាតិ នៅក្នុងតំបន់ និងនៅលើពិភពលោក។&nbsp;លោកបានថ្លែងថា៖ «ការអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ផលិតផលខ្មែរ ត្រូវការការគាំទ្រពីការចូលរួមរបស់ភាគីពាក់ព័ន្ធ អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់ ជាពិសេសប្រជាជនខ្មែរ»។ ...p>

ស៊ុំ ម៉ាណេត
http://bit.ly/2bKzPwD

ប្រធានាធិបតី​​ចិន ​មក​ទស្សនកិច្ច​នៅ​ប្រទេស​​​កម្ពុជា​​ជាមួយ​នឹង​ជំនួយ​
<p>ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ មិនមែន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដោយ​ដៃទទេ​ [​ដោយ​គ្មាន​ជំនួយ​]​ នោះ​ទេ​។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​កាលពី​ម្សិលមិញ​ ​លោក​បាន​សន្យា​ផ្ដល់ ...p>

ឃី សុវុឌ្ឍី, BEN PAVIOUR និង ឃួន ណារិម
http://www.cambodiadailykhmer.com/34830

កម្ពុជា​ បាន​ប្រយោជន៍​ពី​ពន្ធ​នាំ​ចេញ​ទាប​បំផុត
<p>ទំនិញ​​​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​​ពី​អត្រា​ពន្ធ​នាំ​ចេញ​ទាប​បំផុត​នៅ​ក្នុង​ពិភពលោក​ប៉ុន្តែ​ពាណិជ្ជកម្ម​​​របស់​កម្ពុជា​នៅ​តែ​ត្រូវ​បាន​រារាំង​ដោយ​ការិយាធិបតេយ្យ​​ និង​អំពើ​ពុករលួយ​ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ​។ នេះ​បើ​​តាម ...p>

Matthieu de Gaudemar
http://bit.ly/2h12uz6

លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃសុក្រ​ ទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧
<p>នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​រួម​មាន​៖​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី​ ២៣០​ គីឡូវ៉ុល​ ពី​ស្ថានីយ​វា​រី​អគ្គិសនី ...p>

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស

ទាញយក៖ pdf

​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សារព័ត៌មាន​ ស្តី​ពី​ការ​កាត់​បន្ថយ​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​
<p>​នៅ​ថ្ងៃ​ទី​ ២៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨&nbsp;​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​ប្រកាស​បញ្ឈប់​បណ្ដោះអាសន្ន​នូវ​កម្មវិធី​ជំនួយ​មួយ​ចំនួន​ ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ដំណើរការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​&nbsp;​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្អាក ​ឬ​កាត់​កម្មវិធី ...p>

​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​

ទាញយក៖ pdf

ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់
<p>ថ្ងៃ​ទី​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន​ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ធ្វើ​ដំណើរ​ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ពី​ខេត្តកំពង់ស្ពឺ​ ដែល​នាំ​ឱ្យ​ទឹក​ក្នុង​ស្ទឹង​ព្រែ​ត្នោត​បាន​ឡើង​ហួស​កំពស់​ប្រកាស​អាសន្ន​ ដែល​បណ្តាល​ឱ្យ ...p>

សាលារាជធានីភ្នំពេញ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

b8ajm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!