ការ​អនុវត្ត​វិធានការ​សុខាភិបាល​ថ្មី​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូល​មក​ប្រទេស​កម្ពុជា​ ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២០​ តទៅ​

​នៅ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២០​ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ថ្មី​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូល​មក​ប្រទេស​កម្ពុជា​ ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២០​ តទៅ​។​

​ការ​អនុវត្ត​យន្តការ​ធានា​ (Sponsorship​ Mechanism)​ ចំពោះ​អ្នកដំណើរ​បរទេស​ជា​វិនិយោគិន​-​ធុរជន​ បុគ្គលិក​ក្រុមហ៊ុន​ អ្នក​ជំនាញការ​ និង​អ្នកបច្ចេកទេស​ ដែល​ទទួល​បានការ​ធានា​ចូល​មក​ប្រទេស​កម្ពុជា​រយៈពេល​តិច​ជាង​ ១៤​ថ្ងៃ​ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​រហូត​ដល់​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ មាន​ភាព​ធូរស្រាល​ និង​ទទួល​បានការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ជា​ថ្មី​ពី​នាយក​រដ្ឋមន្ត្រី​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf