សេចក្តីជូនដំណឹង​សម្រាប់​សាធារណជន​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​គ្រឹះស្ថាន​ ហួយ​វ័ន​ ផេ​ ម​.​ក​ ឱ្យមក​បង្ហាញ​អត្តសញ្ញាណ​

​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​អញ្ជើញ​សាធារណជន​ដែល​អះអាង​ថា​ជា​ម្ចាស់បំណុល​មិន​ទាន់​ទទួល​បានការ​ទូទាត់​ពី​គ្រឹះស្ថាន​ ហួយ​វ័ន​ ផេ​ ម​.​ក​ (HUIONE​ PAY​ PLC.)​ ដែល​ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​តាំងពី​ឆ្នាំ​២០២៤​ ឱ្យមក​បង្ហាញ​អត្តសញ្ញាណ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ភស្តុ​តាង​ពាក់ព័ន្ធ​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ អគារ​សែន​សុខ​ ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​។​ ការ​អញ្ជើញ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​តវ៉ា​តាម​បណ្តាញ​សង្គម​ បើ​ទោះបីជា​ដំណើរការ​ជម្រះបញ្ជី​បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ខែមិថុនា​ ឆ្នាំ​២០២៥​ ក៏​ដោយ​។​ ជាមួយ​គ្នា​នេះ​ ធនាគារជាតិ​ក៏​បាន​រំលឹក​ដល់​សាធារណជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីប​តូ​ដែល​គ្មាន​ការ​អនុញ្ញាត​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf