សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ “​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ពន្ធ​លើ​ប្រាក់​ចំណូល​”

​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ពន្ធ​លើ​ប្រាក់​ចំណូល​។​ 

សិក្ខាសាលា​នេះ​មាន​គោលបំណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​អ្នក​ជាប់ពន្ធ​ ជា​ពិសេស​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ អំពី​កាតព្វកិច្ច​សារពើពន្ធ​ និង​ការ​លើកទឹកចិត្ត​នានា​។​ កម្មវិធី​នេះ​បាន​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ ៣​ រួម​មាន​៖​ ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​យល់​ដឹង​អំពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពន្ធដារ​។​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​ ចំណូល​ពន្ធ​គឺជា​ប្រភព​ដ៏​សំខាន់​សម្រាប់​បម្រើ​ដល់​សេវា​សាធារណៈ​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​អាជីវកម្ម​មក​ចុះបញ្ជី​ពន្ធដារ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​ការ​ផាកពិន័យ​ និង​ដើម្បី​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។​

អគ្គនាយកដ្ឋាន​ពន្ធដារ​

ទាញយក៖ pdf