សេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្ធលើប្រាក់ចំណូល”
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្ធលើប្រាក់ចំណូល។
សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់អ្នកជាប់ពន្ធ ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម អំពីកាតព្វកិច្ចសារពើពន្ធ និងការលើកទឹកចិត្តនានា។ កម្មវិធីនេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ពន្ធលើប្រាក់ចំណូល និងការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ចំណូលពន្ធគឺជាប្រភពដ៏សំខាន់សម្រាប់បម្រើដល់សេវាសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានលើកទឹកចិត្តឱ្យអាជីវកម្មមកចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការផាកពិន័យ និងដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
អគ្គនាយកដ្ឋានពន្ធដារ
