សេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ផ្ញើការឆ្លើយតបទៅកាន់សភាអ៊ឺរ៉ុបជាថ្មីម្តងទៀតដើម្បីពន្យាពេលការដកការអនុគ្រោះពាណិជ្ជកម្ម EBA
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងលិខិតមួយដែលចេញដោយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអ៊ឺរ៉ុប លោក Bernd Lange ក្នុងនាមជាតំណាងឲ្យប្រធានសភាអឺរ៉ុប លោក David Sassoli។ លិខិតរបស់លោក Bernd Lange បានឆ្លើយតបទៅនឹងការអំពាវនាវ ធ្វើឡើងកាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ ពីសំណាក់សមាគមចំនួន ៣ ដែលបានផ្ញើទៅកាន់សហភាពអឺរ៉ុបឲ្យពន្យាពេលនៃការដកផលប្រយោជន៍ផ្នែកពាណិជ្ជកម្មរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ចំនួន ១២ ខែ ដោយសារតែផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ខណៈការដកជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០។ សមាគមបានអំពាវនាវដល់ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអ៊ឺរ៉ុបលោក Bernd Lange ធ្វើការសម្រេចចិត្តក្នុងការដែលគួរតែពន្យាពេលការដក EBA ក្រោមការវាយតម្លៃផលប៉ះពាល់ពេញលេញអាចត្រូវបានធ្វើឡើង ហើយដែលស្ថិតនៅលើការគិតបញ្ចូលនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)