​សេចក្តីថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ សមាគម​ស្បែកជើង​កម្ពុជា​ (CFA)​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ផ្ញើ​ការ​ឆ្លើយ​តប​ទៅ​កាន់​សភា​អ៊ឺ​រ៉ុ​ប​ជា​ថ្មី​ម្តងទៀត​ដើម្បី​ពន្យា​ពេល​ការ​ដក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ EBA

​នៅ​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​ ២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ សមាគម​ស្បែកជើង​កម្ពុជា​ (CFA)​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EUROCHAM)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ឆ្លើយ​តប​ទៅ​នឹង​លិខិត​មួយ​ដែល​ចេញ​ដោយ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភា​អ៊ឺ​រ៉ុ​ប​ លោក​ Bernd​ Lange​ ក្នុង​នាម​ជា​តំណាង​ឲ្យ​ប្រធាន​សភា​អឺរ៉ុប​ លោក​ David​ Sassoli​។​ លិខិត​របស់​លោក​ Bernd​ Lange​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ២​ ខែមិថុនា​ ឆ្នាំ​២០២០​ ពី​សំណាក់​សមាគម​ចំនួន​ ៣​ ដែល​បាន​ផ្ញើ​ទៅ​កាន់​សហភាព​អឺរ៉ុប​ឲ្យ​ពន្យាពេល​នៃ​ការ​ដក​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក្នុង​កិច្ចព្រមព្រៀង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA)​ ចំនួន​ ១២​ ខែ​ ដោយសារ​តែ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ខណៈ​ការ​ដក​ជា​ផ្លូវការ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១២​ ខែសីហា​ ឆ្នាំ​ ២០២០​។​ សមាគម​​បាន​អំពាវនាវ​ដល់​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភា​អ៊ឺ​រ៉ុ​បលោក​ Bernd​ Lange​ ធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ដែល​គួរតែ​ពន្យា​ពេល​ការ​ដក​ EBA​ ក្រោម​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ពេញលេញ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ ហើយ​ដែល​ស្ថិត​នៅ​លើ​ការ​គិត​បញ្ចូល​នៃ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​

ទាញយក៖ pdf