ការអភិវឌ្ឍសង្គម
សង្គមស៊ីវិល
កម្ពុជាជាប់ជាប្រទេសមានទាសករលំដាប់ ទី១៤ ក្នុងប្រទេស ១៦៧
មនុស្សប្រមាណជាង ១៥៥ ០០០ នាក់ក្នុង ប្រទេសកម្ពុជា កំពុងរស់នៅដូចទាសករ។ នេះបើតាមសន្ទស្សន៍សកលចេញនៅសប្តាហ៍នេះ។ សន្ទស្សន៍ទាសករសកល ឆ្នាំ២០១៤ ចេញពីថ្ងៃចន្ទដោយមូលនិធិ Walk Free Foundation ជាអង្គការមានមូលដ្ឋានក្នុង ប្រទេសអូស្ត្រាលី បានដាក់ចំណាត់ថ្នាក់កម្ពុជា ទី១៤ ក្នុងចំណោមប្រទេស ១៦៧ ទូទាំងពិភពលោក ចំពោះការមានភាពជាទាសករច្រើនដែលក្នុង ...
Alice Cuddy
http://bit.ly/14JnBfc
ប្រជាពលរដ្ឋមានជម្លោះដីធ្លីចាប់ធ្វើពិធីសាសនារាល់ថ្ងៃអាទិត្យ ដើម្បីឲ្យអាជ្ញាធរដោះលែងតំណាងពីពន្ធនាគារ
ក្រុមសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ និងសហគមន៍មួយចំនួនទៀត នៅទូទាំងរាជធានីភ្នំពេញ រួមទាំងព្រះសង្ឃ ប្រមាណ ៣០០ អង្គ/នាក់ កាលពីម្សិលមិញ បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស (ម១ និងម២) ដើម្បីទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគេ រួមទាំងអតីត ...
ឃុត សុភចរិយា
http://bit.ly/1qOj1Rc
ទីផ្សារស្រោមអនាម័យក្នុងវិស័យឯកជនមានការរីកចម្រើន
នៅពេលរាជធានីភ្នំពេញជោរជន់ទៅដោយស្រោមអនាម័យចែកឥតគិតថ្លៃ អំឡុងពិធីបុណ្យអុំទូកកាលពីសប្ដាហ៍មុន ដើម្បីធានាថាអ្នកចូលរួមអបអរពិធីនេះ ដែលទៅស្វែងរកការសប្បាយ ...
ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20576/
TRACE: កម្ពុជាស្ថិតក្នុងបញ្ជីពុករលួយខ្ពស់ខាងសំណូកអាជីវកម្ម
ជាថ្មីម្តងទៀតប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេសល្បីល្បាញខាងពុករលួយបំផុតនៅក្នុងពិភពលោក។ នេះបើតាមសន្ទស្សន៍ហានិភ័យនៃការសូកប៉ាន់របស់សមាគម TRACE ដែលជាសមាគមប្រឆាំងការសូកប៉ាន់សកល។ យោងតាមសន្ទស្សន៍នេះ របាយការណ៍ ដែលមានចំណងជើងថា TRACE Matrix និង ...
Eddie Morton
http://bit.ly/1xnAfwc
ទីភ្នាក់ងារបារាំងនឹងផ្តល់ឥណទានសម្រាប់កម្មវិធីផ្ទាំងកញ្ចក់ស្រូបពន្លឺព្រះអាទិត្យ
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា ទីភ្នាក់ងារនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានមានទឹកប្រាក់៦លានដុល្លារ ជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ (MFI) ចំនួន៣ ដើម្បីជួយគ្រួសារប្រជាពលរដ្ឋនៅជនបទអាចទិញផ្ទាំងកញ្ចក់ស្រូបពន្លឺព្រះអាទិត្យនិងអគ្គិសនី។ ...
សហជីព, សមាគម ១៣ ស្នើឲ្យមានការចរចាបញ្ហាប្រាក់អត្ថប្រយោជន៍កម្មករ
ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងសមាគមដែលជាសមាជិករបស់សហភាពជាតិកម្ពុជាការពារកម្មករបានដាក់សំណើទៅលោករដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យមានការរៀបចំការចរចា ស្តីអំពីប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ...
មុំ គន្ធា
http://bit.ly/10AuBcs
កម្ពុជាជាប្រទេសនិទ្ទណ្ឌភាពចំពោះអ្នកសម្លាប់អ្នកកាសែត
របាយការណ៍ពីគណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានរិះគន់ការសម្លាប់អ្នកកាសែតដែលមិនមានការយកជនល្មើសទៅកាត់ទោស ដែលនេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលអ្នកកាសែតត្រូវបានសម្លាប់ «ជាមួយនិទ្ទណ្ឌភាពទាំង ...
Charles Rollet និង ឆាយ ច័ន្ទនីដា
http://bit.ly/1p51atT
តុលាការសម្រេចឃុំខ្លួនកម្មករតវ៉ានៅកំពង់ចាម ៥នាក់
មនុស្ស ៥ នាក់ក្នុងចំណោម ១០ នាក់ដែលត្រូវបានសមត្ថកិច្ច ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនកាលពីថ្ងៃសៅរ៍និងបានបញ្ជូនទៅកាន់តុលាការខេត្តនៅថ្ងៃបន្ទាប់ ហើយត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ និងឃុំខ្លួនជនទាំងនោះកាលពីថ្ងៃអង្គារម្សិលមិញ ...
មុំ គន្ធា
http://bit.ly/1wBP7nN
សង្គមស៊ីវិលចង់ឲ្យមានការបញ្ចប់ការរំលោភបំពានផ្លូវភេទលើកុមារ
លោកស្រី នុង សុជាតិ បានយល់ដឹងច្បាស់អំពីវិសាលភាពនៃការរំលោភបំពានកុមារ។ ជាទីប្រឹក្សារបស់អង្គការ First Step Cambodia (FSC) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលផ្តោតលើបុរសលោកស្រី សុជាតិ ផ្តល់ការគាំពារដល់ក្មេងប្រុស បន្ទាប់ពីហេតុការណ៍បំពានផ្លូវភេទ។ លោកស្រី ថ្លែងថា ប៉ុន្តែ ការការពារកុមារក៏មានន័យថា ត្រូវ ...
Bennett Murray និង តាំង វីដា
http://bit.ly/ZZ4Ykz
រដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋជាង ៣,៦ លានប័ណ្ណ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ១ លានហិកតា និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋជាង ៣,៦ លានប័ណ្ណ ដែលក្នុងនោះបានកាត់ចេញពីក្រុមហ៊ុនទទួលដីនិងព្រៃសម្បទានសេដ្ឋកិច្ចសម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាល ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9
ពលរដ្ឋកម្ពុជាសម្រុកទៅធ្វើការនៅកូរ៉េពុំយល់ពីលក្ខខណ្ឌច្បាស់លាស់
ពលរដ្ឋកម្ពុជាដែលចង់ក្លាយជាពលករចំណាកស្រុកបានឮដំណឹងអំពីលក្ខខណ្ឌការងារមិនល្អនៅកូរ៉េខាងត្បូង ប៉ុន្តែពួកគេមិនអល់អែកទេ បើទោះបីជាមានរបាយការណ៍នាពេលថ្មីៗនេះអំពីការងារច្រើនម៉ោង និងនិយោជករំលោភបំពាននៅ ...
Laignee Barron និង ប៉ិច សុធារី
http://bit.ly/1zyrlxw
ជនជាប់ឃុំ ៦ នាក់រត់ចេញពីគុក ខេត្តរតនគិរី
ជនជាប់ចោទ ៦ រូប បានរត់គេចខ្លួនបាត់និងម្នាក់ត្រូវប្រធានគុកចាប់បានវិញ ក្រោយពីពួកគេបានលួចកាត់ចម្រឹងដែកបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ ខេត្តរតនគិរី លួចរត់កាលពីម៉ោង ៣ ទៀបភ្លឺព្រឹកថ្ងៃ ទី២៣ តុលា។ នេះជាលើក ទី៤ ក្នុងអំឡុង ២ ឆ្នាំចុងក្រោយនេះដែលមានអ្នកទោស ...
ឆាយ ច័ន្ទនីដា
http://bit.ly/102Bfat
ក្រុម "ខ្មែរដើម្បី ខ្មែរ " បាននិយាយថាមិនមាន ផែនការបង្កើតគណបក្ស
អ្នកចូលរួមនៅក្នុងសន្និសីទ នៃសមាគមថ្មីមួយដែលគេហៅថា “ខ្មែរដើម្បីខ្មែរ “ ហើយបានជួបប្រជុំគ្នាជាលើកដំបូង កាលពីថ្ងៃអាទិត្យនោះ បានធ្វើការឆ្លើយតបកាលពីថ្ងៃច័ន្ទនេះ ទៅនឹងការលើកឡើងរបស់មន្ត្រី កិច្ចការ ...
អេឡិក វិល្លីមមីនស៍ និង គុច ណារ៉េន
http://www.cambodiadaily.com/news/khmer-for-khmer-group-says-no-party-plans-70407/
ទោះមានការបំពានខ្លះក៏កូរ៉េជាជម្រើសល្អសម្រាប់ពលករខ្មែរ
អាចជាជម្រើសដ៏កក់ក្តៅនិងមិនសូវកេងប្រវ័ញ្ចសម្រាប់ពលករចំណាកស្រុកកម្ពុជានៅប្រទេសកូរ៉េខាងត្បូង ខណៈមានការរិះគន់ពីអង្គការលើកលែងទោសអន្តរជាតិអំពីការរំលោភបំពានជាច្រើននៅក្នុងវិស័យកសិកម្ម។ កម្មករបរទេសចំនួន ២ ម៉ឺននាក់ក្នុងវិស័យឧស្សាហ ...
Laignee Barron
http://bit.ly/128oDQD
សង្គមស៊ីវិលប្រមូលអនុសាសន៍ស្នើដាក់បញ្ចូលក្នុងច្បាប់ចរាចរណ៍ថ្មី
បន្ទាប់ពីមានការព្យាករណ៍ពីការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នឹងកើនឡើងរហូតដល់ ៨ នាក់ក្នុងមួយថ្ងៃក្នុង ឆ្នាំ២០២០ អង្គការសង្គមស៊ីវិល និងដៃគូបានធ្វើការពិភាក្សាស្វែងរកអនុសាសន៍ថ្មីៗលើសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីហើយគ្រោងនឹងដាក់ ...
ផាក់ ស៊ាងលី
http://bit.ly/1x2VyiI
នាយកអង្គការយូណេស្កូ ថ្កោលទោសចំពោះការសម្លាប់អ្នកកាសែតកម្ពុជា
អគ្គនាយកអង្គការយូណេស្កូលោកស្រី Irina Bokova បានប្រកាសថ្កោលទោសការសម្លាប់អ្នកកាសែត លោក តាំង ទ្រី នៅក្នុងប្រទេសកម្ពុជាកាលពីនៅថ្ងៃទី១២ ខែតុលា ហើយបានជំរុញឱ្យអាជ្ញាធរធានាថាអ្នកដែលទទួលខុសត្រូវបានផ្តន្ទាទោសចំពោះបទឧក្រិដ្ឋរបស់ពួកគេ។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141020/unesco-chief-condemns-killing-cambodian-journalist
ជនវៀតណាមខុសច្បាប់កំពុងគេចពីការស្រង់ស្ថិតិ
អ្នកទេសចរវៀតណាម បានស្វះស្វែងរត់ការធ្វើសៀវភៅស្នាក់នៅខុសច្បាប់ពីអាជ្ញាធរមូលដ្ឋានក្នុង ស្រុកកូនមុំ ខេត្តរតនគិរី ខណៈជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ នៅតាមក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចត្រូវសង្កេតឃើញថា បានព្យាយាមរត់គេចពីការចុះស្រង់ស្ថិតិរបស់នគរបាល។ លោក ភោគ បូរិទ្ធ អធិការនគរបាល ស្រុកកូនមុំ បាន ...
ផាក់ ស៊ាងលី
http://bit.ly/1rXAZzF
ស្ថានភាពច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធើណិត មានភាពមិនច្បាស់លាស់
មន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅក្នុងសុន្ទរកថាមួយ កាលពីសប្តាហ៍មុនថា សេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មអ៊ីនធើណិត បានប្រុងប្រៀបខ្លួនរួចជាស្រេចក្នុងការលេចឡើង មុនរដ្ឋសភាដែលខណៈពេលមន្ត្រីរដ្ឋាភិបាលផ្សេងទៀត បានរំសាយចោល។ នៅឯ ...
Sean Teehan
http://phnompenhpost.com/national/cybercrime-law%E2%80%99s-status-uncertain
រដ្ឋាភិបាលបញ្ជាក់ពីការទប់ស្កាត់អេបូឡាដល់វិនិយោគិន
ខណៈដែលមេដឹកនាំពិភពលោកជាច្រើនបានប្ដេជា្ញថា នឹងបង្កើនល្បឿនឆ្លើយតបជាសកលទៅនឹងជំងឺអេបូឡា នៅសប្ដាហ៍នេះនោះ រដ្ឋាភិបាលកម្ពុជាបានព្យាយាមធានាដល់វិនិយោគិនថា ខ្លួនកំពុងធ្វើការងារគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការផ្ទុះឡើងជំងឺនេះនៅ ...
Daniel de Carteret
http://bit.ly/10dR2Uy
រដ្ឋាភិបាលដកហូតដីសម្បទានពីក្រុមហ៊ុនចំនួន ៧
រដ្ឋាភិបាលបានសម្រេចលុបចោលនិងដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួន ៧ លើផ្ទៃដីជាង ១ ម៉ឺនហិកតា ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ នៅក្នុងខេត្តបីដោយសារតែក្រុមហ៊ុនមិនបានធ្វើការអភិវឌ្ឍលើដីទាំងនោះ។ ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុន វិមាន ...
ផាក់ ស៊ាងលី
http://bit.ly/1rhNVQQ
ប្រាក់បំណាច់ផ្សេងៗមន្ត្រីរដ្ឋាភិបាលត្រូវបានដាក់បញ្ចូលជាកញ្ចប់តែមួយ
រាជរដ្ឋាភិបាលបានសម្រេចដាក់បញ្ចូលគ្នាជាកញ្ចប់តែមួយនូវប្រាក់បំណាច់ផ្សេងៗ របស់សមាជិករាជរដ្ឋាភិបាលថ្នាក់អនុរដ្ឋលេខាធិការ ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្នាក់អនុរដ្ឋលេខាធិការឡើងទៅឲ្យទៅជាប្រាក់បំណាច់មុខងារ។ តាមការសម្រេចនេះ នាយក ...
ប៉ិច សុធារី
http://bit.ly/ZwTPqD
ភរិយាអ្នកកាសែតដែលត្រូវគេបាញ់សម្លាប់ស្នើឲ្យតុលាការបង្កើនការស៊ើបអង្កេត
ភរិយាលោក តាំង ទ្រី អ្នកកាសែតដែលត្រូវគេបាញ់សម្លាប់ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តក្រចេះកាលពីថ្ងៃអង្គារ ជំរុញឲ្យមន្ត្រីតុលាការធ្វើការចោទប្រកាន់បុរសពីរនាក់បន្ថែមទៀត រួមមានមេបញ្ជាការកងរាជអាវុធហត្ថក្នុងមូលដ្ឋានម្នាក់ពីបទសម្លាប់ប្តីរបស់អ្នកស្រីកាលពី ...
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/20055/
ទាហានស្រុកលំផាត់ រារាំងសង្គមស៊ីវិលមិនឲ្យចុះអង្កេតជម្លោះដីធ្លី
អង្គការសង្គមស៊ីវិល បានចោទប្រកាន់ក្រុមទាហានសឹករង ស្រុកលំផាត់ ខេត្តរតនគិរី ថា បានចាប់ដកហូតម៉ាស៊ីនថតរូប និងរារាំងពួកគេនៅពេលចុះអង្កេតជម្លោះដីធ្លី រវាងពលរដ្ឋ និងក្រុមហ៊ុនវៀតណាម។ លោក ឆាយ ធី អ្នកសម្របសម្រួលសិទ្ធិមនុស្សអង្គការអាដហុក ខេត្តរតនគិរី បានឲ្យដឹងថា សកម្មជនអង្គការសិទ្ធិមនុស្សអាដហុក មានលោក ព្រហ្ម មុនី និង ...
ផាក់ ស៊ាងលី
http://bit.ly/1wERpkJ
ក្រសួងបង្កើតក្រុមការងារពិភាក្សារឿងប្រាក់ឈ្នួលកម្មករ
ក្រសួងការងារ នឹងបង្កើតក្រុមការងារមួយ ដែលមានសមាសភាព ២៧ រូបចូលរួមជជែកពិភាក្សាជាលក្ខណៈត្រីភាគី ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យកាត់ដេរសម្រាប់ ឆ្នាំ២០១៥ មុននឹងគណៈកម្មការប្រឹក្សាការងារ ប្រជុំសម្រេចពីបញ្ហានេះនៅ ខែវិច្ឆិកា ខាងមុខ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងឲ្យដឹងបែបនេះ ...
ប៉ិច សុធារី
http://bit.ly/1w216dU